នៅ​ក្រុង​បាវិត​ពលរដ្ឋ​មាន​ជំនឿ​ផ្អើល​សម្រុក​សុំ​ដងទឹក​ពុះ​ផុស​ចេញពី​ក្នុង​ស្រះ​ទឹក​យក​ព្យាបាល​ជំងឺ​

333
ចែករម្លែក

​វ៉ៃ​គោ​/​ស្វាយរៀង​៖​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​នាំគ្នា​កាន់​ធូប​ទៀន​ចេក​ទៅ​អុច​សុំ​ដងទឹក​ផុស​ចេញពី​ក្នុង​ដី​ក្នុង​ទឹកស្រះ​កណ្តាល​វាលស្រែ​ដោយ​អ្នក​ទាំងនោះ​មានជំនឿថា​ពូ​កែស​ក្ក័​សិទ្ធិ​។​ពួកគាត់​ជឿថា​អាច​ព្យាបាល​ជំងឺ​បានធ្វើឱ្យ​អ្នកមួយ​ចំនួន​ដែលមាន​ជំងឺ​ប្រចាំកាយ​ក៏​នាំគ្នា​ទៅ​អុច​ធូប​សុំ​ដងទឹក​ដែល​ពុះ​ផុស​ចេញពី​ក្នុង​ស្រះ​នោះ​យកមក​ផឹក​ខ្លះ​អះអាងថា​បានជា​ធូ​ស្រាល​និង​ខ្លះទៀត​យកមក​លាប​ដៃជើង​បាត់​ចុក​រោយ​សន្លាក់​ផងដែរ​។​ដែល​ទឹកស្រះ​ពុះ​នេះ​កើតឡើង​ក្នុងភូមិ ថ្នល់ទទឹង សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង​។​

​លោក​ឈ្មោះ​សឹង​ណា​រិ​ទ្ធិ​ភេទ​ប្រុស​អាយ​៥៥​ឆ្នាំ​រស់នៅ​ភូមិ​ថ្នលទទឹង​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ដែលជា​ម្ចាស់​ស្រែ​បាន​ឲ្យ​ដឹងថា​៖​ទឹក​ពុះ​ក្នុង​ស្រះ​របស់គាត់​នេះ​កើតឡើង​៣​ទៅ​៤​ឆ្នាំ​មកហើយ​។​ក៏ប៉ុន្តែ​គឺ​ពុះ​នៅពេល​រដូវវស្សា​ហើយ​ការ​ពុះ​ទឹក​នេះ​គឺ​ពុះ​តូចៗ​ដូច​ត្រី​បណ្តើរកូន​ទើបតែ​ឆ្នាំ​២០១៩​នេះ​គឺ​ស្រាប់តែ​ពុះ​ខ្លាំង​តែម្តង​។​

ប្រភព​ខាងលើ​បាន​បន្តថាៈ​ហើយ​ដើមចម​ដែល​នាំ​ឲ្យ​មានការ​ផ្អើល​មកសុំ​ទឹក​យកទៅ​ផឹក​ព្យាបាល​ជំងឺ​។​ដោយ​មានរឿង​ចម្លែក​មួយ​គឺ​អ្នកភូមិ​ថ្នល់ទទឹង​ម្នាក់​មាន​មេគោ​កើតកូន​ក្រោយពី​កើតកូន​ហើយ​មេគោ​នោះ​មាន​ជំងឺ​ដើរ​មិន​រួច​ម្ចាស់​គោ​ក៏បាន​ទៅរក​អ្នក​ចូល​រូប​ក្នុងភូមិ​ឲ្យ​ចូល​រូប​មើល​តើ​ខុស​អី​បានជា​ហៅ​ពេទ្យ​ចាក់​ថ្នាំ​ឲ្យ​មេគោ​នេះ​។​មិនជា​សោះ​ពេលនោះ​អ្នក​ចូល​រូប​បាន​ប្រាប់ថា​ឯង​ទៅ​ដងទឹក​ពុះ​ស័ក្ក​សិទ្ធិ​យក​ឲ្យ​មេគោ​ផឹក​ទៅជា​ហើយ​។​

​ម្ចាស់​គោ​ក៏បាន​និយាយ​តៗ​គ្នា​ទៅ​ក៏​ឮ​ដល់​អ្នកស្រុក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ឈឺ​ស្ពឹក​ដៃជើង​ឈឺក្បាល​វិលមុខ​មិន​បាត់​ស្គមស្គាំង​នាំគ្នា​មក​បន់ស្រន់​សុំ​ដងទឹក​ពុះ​នោះ​យកទៅ​ផឹក​ក៏បាន​ធូរស្រាល​និង​អះអាងថា​ជា​ហើយ​បាន​ទៅ​និយាយ​តៗ​គ្នា​។​ក៏​លិចឮ​ក្នុង​វត្ត​នា​ថ្ងៃ​ពេញ​បរ​មី​ខែ​ក​ក្តិ​ក​ក៏បាន​ផ្អើល​នាំគ្នា​មក​អុច​ធូប​សុំ​ដងទឹក​ទៅ​ផឹក​ព្យាបាល​ជំងឺ​គ្រប់គ្នា​ហើយ​ប្រាប់ថា​ធូរស្រាល​ចាប់ពី​ថ្ងៃ​ពេញ​បរ​មី​នោះមក​ក៏មាន​មនុស្ស​ជិត​ឆ្ងាយ​ដែល​បានដឹង​តៗ​គ្នា​នោះមក​អុច​ធូប​សុំ​បារមី​ទឹកផុះ​ឬ​ទឹក​ពុះ​យកទៅ​ផឹក​ហូ​ហែរ​ក្នុង​មួយថ្ងៃ​មាន​ចាប់ពី​១០០​នាក់​ទៅ​២០០​នាក់​រៀងរាល់ថ្ងៃ​។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​ទឹក​ពុះ​នេះ​គឺ​ស្ថិតនៅ​កណ្តាល​វាលស្រែ​ចុះ​ពី​ភូមិ​ទៅ​ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ​ទើប​ដល់​។​ដូច្នេះ​ត្រូវ​ទុក​ម៉ូតូ​និង​រថយន្ត​នៅផ្ទះ​អ្នកស្រុក​និង​នៅតាម​ភ្លឺ​ប្រឡាយ​ហើយ​នាំគ្នា​ដើរទៅ​តាម​ភ្លឺ​ភ្លោះ​ដែលមាន​ទឹក​ល្បាប់រ​អឹ​ល​ផងដែរ​។​ឃើញ​មាន​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​និង​លើសឈាម​ទៅសុំ​ដងទឹក​ពុះ​នោះ​ជាច្រើន​នាក់​ដោយ​ចង់​ជា​ពី​ជំងឺ​។​

​ទោះបីជា​យ៉ាងណា​នៅ​ពុំទាន់​មាន​ខាង​អាជ្ញាធរ​ឬក៏​មន្ត្រី​ជំនាញ​អៈ​អាង​រឺក៏​ចុះទៅ​ធ្វើការ​ពិនិត្យ​ឱ្យដល់​ទីកន្លែង​នោះ​ដើម្បី​បំភ្លឺ​ដល់​មហាជន​ឱ្យដឹង​រឿងរ៉ាវ​ដែល​កំពុងតែ​ជ្រួលច្របល់​នោះដែរ​រហូត​មកដល់នឹង​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ដោយ​ពុំ​ដឹងថា​មាន​មូល​ហេតុអ្វី​នោះឡើយ​៕S/​