នៅ​ខណ្ឌ​សែន​សុខ​ល្បី​ថា មាន​លោក​អធិការរង​ម្នាក់​ពូកែ​កូរ​!

2304

ខ្សិ​ប​ដាក់​មេក្រូ​: មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​ភាគច្រើន​បាន​និយាយ​ស្ទើរ​គ្រប់​មាត់​ថា​ចាប់តាំងពី លោក រុណ វង្ស​វិ​លិ​យ៉ា មកកាន់​តំណែង​ជា​អធិការរង​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ​គឺ​នៅក្នុង​អង្គភាព​នគរបាល ខណ្ឌ​សែន​សុខ​ដូចជា​ចង់រ​ង្គើះ​យ៉ាងម៉េច​មិនដឹង​ទេ​។​បើ​និយាយ​តាម​ពាក្យថ្មី គឺ លោក​អធិការរង​ម្នាក់នេះ ដូចជា​ពូកែ​កូរ​ជាមួយ លោក​អធិការរង​ដូចគ្នា ជាមួយ​តាម​បណ្តា​ផ្នែក និង​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ជាដើម​។​

​មាន​គេ​ខ្សឹប​ថា លោក​អធិការរង​រូបនេះ​ត្រូវបាន​ខាង​ក្រសួងមហាផ្ទៃ​តែងតាំង​មកកាន់​ជា​អធិការរង នគរបាល​ខណ្ឌ​សែន​សុខ​មួយរយៈ​កន្លងទៅ​។​ក្រសួង​ដាក់​មក​គឺ​ឲ្យ​ធ្វើការ​ប៉ុន្តែ​តាម​ដឹង​គឺ​ធ្វើការ​មិនដែល​ស៊ីសង្វាក់​គ្នា​ទេ​ក្នុង​អធិការដ្ឋាន​មួយ​នេះ​។​ជួនកាល​លោក​ប្រឆាំងនឹង​ផែនការ​ដឹកនាំ​របស់លោក​អធិការ​ទៀតផង​។​គេ​ថា​លោក ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​របស់ខ្លួន មិន​ស្តាប់​មេ​កើយ និង​មិនតែប៉ុណ្ណោះ​មាន​រឿងរ៉ាវ​ផ្សេងទៀត ជាច្រើន​កន្លងមក​ធ្លាប់មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ផ្សព្វផ្សាយ ជា​លិខិត អនាមិក​ថា​លោក​ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ធ្វើ​អាក្រក់​ជាមួយ​កូនចៅ ស៊ីដាច់​លុយ​របប​បាតុកម្ម ដែល​ប្រព័ន្ធ ផ្សព្វផ្សាយ​នោះ ត្រូវបាន​មន្ត្រីនគរបាល​ខណ្ឌ សែន​សុខ​ទាំងអស់​ផ្តោតទៅលើ​លោក​អធិការរង​ម្នាក់នេះ ជា​អ្នកផ្តើមគំនិត​។​

​មាន​គេ​ខ្សឹប​ទៀតថា ចាប់តាំងពី​លោក​មកកាន់​តំណែង​ជា​អធិការរង​ភ្លាម រូបលោក​បាន​តាំងខ្លួន ដូចជា​អធិការនគរបាល​ខណ្ឌ​សែន​សុខ​អីចឹង​។​លោក​បាន​យក​លិខិត​តែង​តាំងពី​ក្រ​សូង​មហាផ្ទៃ​ទៅ​បង្អួត​ផង​និង​ក្នុងន័យ​គំរាម​ផង​តែ​លោក​មិនចេះ​ធ្វើ​ការងារ​អ្វី​ទេ​ឲ្យ​កាន់​ផែន​សេនាធិការ​អត់​ចេះ​ធ្វើ​របាយការណ៍​ធ្វើ​អ្វី ក៍​ធ្វើ​មិនកើត​តែ បាន​ចេះ​ភាសាបរទេស​គ្រាន់​ធ្វើ​ឫក​ដែរ​។

​មាន​គេ​ខ្សឹប​ទៀតថា​កាលពី​ប៉ុន្នា​ន​ខែ​កន្លងទៅ​ថ្មីៗ​នេះ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ សែន​សុខ បាន​បើក​កិច្ចប្រជុំ​មួយ ដោយមាន​ការចូលរួម​ពី​លោក​ស្នងការរង​ម្នាក់​ទទួល​ផែន​ខណ្ឌ​សែន​សុខ​នេះ ដោយ​នៅក្នុង​អង្គប្រជុំ បាន​ផ្តោតទៅលើ​លិខិត​អនាមិក ដែល​បាន​ផ្សាយ​បង្ខូចឈ្មោះ​លោក​ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ហើយ​ត្រូវបាន​អធិការរង​ទាំងអស់ ប្រធាន​ផ្នែក​ទាំងអស់ និង​នាយប៉ុស្តិ៍​ទាំងអស់​នាំគ្នា​គាំទ្រ​លោក​ម៉ក់ ហុង ដោយ​អះអាងថា លិខិត​អនាមិក​នោះ គឺជា​រឿង​មិន​ពិត ព្រោះ​កន្លងមក លោក​ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​មិនដែល​ស៊ីដាច់​លុយ​របប​របស់​កូនចៅ ម្តងណា​ទេ មានតែ​ឲ្យ​លើស​របប​ដែល​បានកំណត់​ទៀតផង​។​គេ​ថា​លោក​ម៉ក់ ហុង មានតែ​ខិតខំ រកលុយ​ឧបត្ថម្ភ​ដល់​កូនចៅ​ណា​ដែល​ខិតខំ បំពេញភារកិច្ច​គ្រាន់​តែមាន​អ្នកខ្លះ​បាន​តិច​អ្នកខ្លះ បាន​ច្រើន​តាម​ការងារ​ដែល​ពួកគេ បានធ្វើ​ជាក់ស្តែង​តែប៉ុណ្ណោះ តែ​ក៍​មានពេលខ្លះ​លោក​ម៉ក់ ហុង បាន​ជេរ​ស្តី​ខ្លះៗ​ដែរ គឺ​ជេរ ចំពោះ​មន្ត្រី​ណា ដែល​មិន​គោរព​ភារកិច្ច​។

​ក្នុង​អង្គប្រជុំ​នេះដែរ លោក​ស្នងការរង ក៍​បានធ្វើការ​ផ្សះផ្សា​រកា​រ​ខ្ចែ​ង​គំនិត​គ្នា រវាង​លោក​សក្តិ ៥ ម៉ក់​ហុង និង​លោក​សក្តិ ៤ កន្លះ ករុណា វង្ស​វិ​លិ​យ៉ា នេះដែរ ប៉ុន្តែ​លោក ករុណា វង្ស​វិ​លិ​យ៉ា ហាក់បីដូចជា​មិន​អើពើ និង​ការផ្សះផ្សារ​របស់លោក​ស្នងកា​រ​រង​នេះឡើយ​។

​ទាំងអស់នេះ គឺ​សុ​ទ្វ​តែ​ពាក្យសំដី​របស់​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ ដែល​បាន​និយាយ​តែ​ម្ខាង​ទេ​តែ​រឿង​ពិត យ៉ាងណា​នោះ​មានតែ​ថ្នាក់លើ​តាមដាន​ពិនិត្យ មើល​ដោយ​ខ្លួនឯង ទៅ​ដឹង​ច្បាស់​ហើយ​ថា តើ​ដូច​ពាក្យ មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ ដែរឬទេ​?​។​

​នាយ​អង្គា​រ៍​ហេង​ខ្ញុំ​គ្រាន់តែ​ពាំពាក្យ​មក​ជម្រាបជូន​តែប៉ុណ្ណោះ សង្ឃឹមថា ខ្សែបណ្តោយ​ខ្សែ​ទ​ទឺង​នឹង ទៅ​មើល​រឿងនេះ​ដោយ​ម៉ត់ចត់​។​កំទេច​ភ្លើង​អាចធ្វើ​ឲ្យ​ឆេះ​ផ្ទះ​ដ៏​ធំ​បាន​៕ ដោយៈ​អង្គា​រ៍​ហេង​