នៅ​ខេត្តក្រចេះ​មកដល់ពេលនេះ​អាវុធហត្ថ​ដុត​កម្ទេចចោល​មធ្យោបាយ​ដឹក​បទល្មើស​២៥​គ្រឿង

473
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​ចាប់តាំងពី​យុទ្ធនាការ​ការបង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ​ចាប់ពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩​មកដល់​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​បាន​ដុត​កម្ទេចចោល​រថយន្ត​សាំ​យ៉ុង​,​រថយន្ត​ប៉ា​កុង​,​ម៉ូតូ​ចំនួន​២៥​គ្រឿង​។​

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​២៥​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​លោក​សាន្ត​ប៉ុន​ថា​ន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ចុះ​ដុតបំផ្លាញ​ចោល​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ខុសច្បាប់​ចំនួន​៤​គ្រឿង​បន្ថែមទៀត​ស្ថិតនៅ​ភូមិ​បន្ទាយ​ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​

លោក​ឡុង​យឹ​ង​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​បានឱ្យដឹង​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា​កម្លាំង​របស់លោក​បាន​ចុះបង្ក្រាប​នៅលើ​ផ្លូវជាតិ​ចំនួន​៤​គោលដៅ​ផ្សេងគ្នា​ដោយ​រឹប​អួ​សបាន​រថយន្ដ​សាំង​យ៉ុង​ចំនួន​៤​គ្រឿង​ដុត​បំផ្លាញចោល​។​

ចំណែក​ឈើ​ខុសច្បាប់​ដែល​រឹបអូស​បាន​កន្លងមក​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​ចំនួន​៤​សង្កាត់​យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់រដ្ឋបាល​ព្រៃឈើ​បន្ត​។​

​រថយន្ដ​ទី​១ ឃាត់​នៅ​ថ្ងៃទី​២១ ខែ​កក្ដ​ដា ឃាត់​បាន​រថយន្ដ​សាំង យ៉ុង​ដឹកឈើ​១​គ្រឿង នៅ ភូមិ​សណ្ដាន់ ឃុំ​សណ្ដាន់​ស្រុក​សំបូរ​ខេត្តក្រចេះ​។​រថយន្ដ​ទី​២​ឃាត់​នៅ​ថ្ងៃទី​២៣​ខែ​កក្ដ​ដា​នៅ​ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​។​រថយន្ដ​ទី​៣​ឃាត់​នៅ​ថ្ងៃទី​២៤​ខែ​កក្ដ​ដា​នៅ​ភូមិ​ក្រ​ញ៉ូ​ង​សែន​ជ័យ​ឃុំ​ក្រ​ញ៉ូ​ង​សែន​ជ័យ​ស្រុក​ស្នួល​។​រថយន្ដ​ទី​៤​ឃាត់​នៅ​ថ្ងៃទី​២៤​ខែ​កក្ដ​ដា​នៅ​ភូមិ​រកា​កណ្ដាល​សង្កាត់រ​កា​កណ្ដាល​ក្រុង​ក្រចះ​។​

​លោក​មេបញ្ជាការរង​បន្តទៀតថា ការដុត​បំផ្លាញចោល​នូវ​វត្ថុតាង​ទាំងនេះ លោក​បាន​រាយការណ៍ ជូន​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តក្រចេះ​និង​រាយការណ៍​ជូន​ប្រធាន​គ​ណះ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​សូមបញ្ជាក់​ចាប់តាំងពី​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធម្មជាតិ​ថ្នាក់ជាតិ​មកដល់​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ដុត​កម្ទេចចោល​ចំនួន​២៥​គ្រឿង​រថយន្ត​ប៉ា​កុង​ចំនួន​៩​គ្រឿង​រថយន្ត​សាំ​យ៉ុង​ចំនួន​៥​គ្រឿង​នឹង​ម៉ូតូ​១១​ដែល​ដឹកឈើ​ខុសច្បាប់​នៅ​ខេត្តក្រចេះ​៕S/

​រូបថត​៖​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៤​គ្រឿង​ត្រូវបាន​ដុត​កម្ទេចចោល​