នៅ​ខេត្តក្រចេះ មួយថ្ងៃ​ទឹកទន្លេ​មេគង្គ​ឡើង​ជិត​ដល់​មួយ​ម៉ែត្រ​ដោយសារ​កូន​ព្យុះ​តា​ឡាស​

1203
ចែករម្លែក

(​ភ្នំពេញ​)៖​កូន​ព្យុះ​ទី​៤​ឈ្មោះ​តា​ឡាស TALAS​ដែល​ក្រសួង​ធនធានទឹក​និង​ឧុ​និយម​បាន​ជូនដំណឹង​កាលពី​ថ្ងៃទី​១៧​ខែកក្កដា​​ឆ្នាំ​២០១៧​បាន​ឡើងគោក​ហើយនឹង​រំ​កឹ​ល​ទៅដល់​តំបន់​អាង​ទន្លេមេគង្គ​លើ​នៃ​ព្រំប្រទល់​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ​ហើយ ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លា​ក់មក​ច្រើន​ថែម​មកទៀត​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​ជាហេតុ​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ជន់​ឡើងជា​លំដាប់​។​
​ ​
​លោក​ចាន់​ ​យុ​ត្ថា​ ​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៧​ថា កូន​ព្យុះ​តា​ឡាស TALAS ដែល​ក្រសួង​បានធ្វើការ​ជូនដំណឹង កាលពី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៧​នោះ​នៅ​ថ្ងៃទី​១៧​ខែកក្កដា​​នេះ​វា​បាន​ឡើងគោក​និង​បន្តដំណើរ​ទៅដល់​ព្រំដែន​ឡាវ​ថៃ​ហើយ តែ​មិនទាន់​ថយឥទ្ធិពល​ទេ​គឺ​នៅតែ​ស្ថិតក្នុង​កម្រិត​ជា​កូន​ព្យុះ​ធ្វើ​ឲ្យ​​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពីរ​ថ្ងៃ​ជាប់​គ្នា​មកហើយ​នៅ​តំបន់​អាង​ទ​ន្ល​មេគង្គ​លើ​។​
​ ​
​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​នៅពេល​កូន​ព្យុះ​នេះ​រលាយ​ក្លាយជា​សម្ពាធ​ទាប​នឹង​ទៅ​ចាប់​ជាប់​ជាមួយ​នឹង​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​ដែលមាន​ស្រាប់​នៅ​ទីនោះ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​កាន់តែច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​និង​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ចាប់ពី​ថ្ងៃទី​១៨​ខែកក្កដា​ទៅ​ភ្លៀង​ធ្លាក់​រាយប៉ាយ​មកកាន់​តែ​ច្រើន​។​ពីរ​ថ្ងៃ​កន្លងទៅនេះ​មាន​ភ្លៀង​ធ្លាក់​ក្នុង​​កម្រិត​បង្គួរ​(​ពី​២០​ទៅ​៤០​មី​លី​ម៉ែត្រ​)​ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ​និង​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងកើត​។​កូន​ព្យុះ​ទី​៤​នេះ​នឹងធ្វើ​ឲ្យ​ទឹកទន្លេ​ចាប់ផ្តើម​ជន់​ឡើង​។​
​ ​
​យោងតាម​ព្រឹត្តិបត្រ​ពត៍​មាន​និង​ព្យាករ​កម្ពស់​ទឹកជំនន់​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​បានបង្ហាញ​ឲ្យ​ឃើញថា​នៅ​ខេត្តស្ទឹងត្រែង​ទឹក​មាន​កម្ពស់​៧,៦៩​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៦​ខែកក្កដា ០,៥៣​ម៉ែត្រ​។ នៅ​ខេត្តក្រចេះ​ទឹក​មាន​កម្ពស់​១៦,៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៦​ខែកក្កដា ០,៩៦​ម៉ែត្រ​។​នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​១០,៣០​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៦​ខែកក្កដា ០,៦២​ម៉ែត្រ​។ នៅ​ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុមុខ​ទឹក​មាន​កម្ពស់​៥,៨៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៦​ខែកក្កដា ០,២១​ម៉ែត្រ​។ ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧ ទឹក​នៅ​គ្រប់​ស្ថានីយ បន្ត​ជន់​ឡើងជា​លំដាប់​ទៀត​៕

ស្ថានភាពទឹកនៅទន្លេចតុមុខ

 

#