នៅ​ខេត្តបន្ទាយមានជ័យ​ បាន​បង្កើត​កន្លែង​វិប្បសនា​កម្មដ្ឋាន​លើកដំបូង​ សម្រាប់​អប់រំ​កែប្រែ​ផ្លូវចិត្ត​

346
ចែករម្លែក
  • 26
    Shares

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​នៅ​ខេត្តបន្ទាយមានជ័យ​បាន​បង្កើត​កន្លែង​វិប្បសនា​កម្មដ្ឋាន​លើកដំបូង​សម្រាប់​អប់រំ កែប្រែ​ផ្លូវចិត្ត​យុវជន យុវនារី ស្ថិតនៅ​វត្ត​ទូល​ព្រះ​ភ្នៅ​ខ័​ណ្ឌ​សីមា​រាម​ហៅ ( វត្ត​ទំនប់​ដាច់​) ភូមិ​ទំនប់​ដាច់​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​។

​លោក ថា​យ ស៊ី​វ៉ា តំណាង​មូល​និ​ធី​គ្រួសារ​យុវជន​( LRC) ក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​ថ្ងៃទី ១៨ ខែ មីនា​ឆ្នាំ​២០១៩​ថា​:​វិ​ប្ប​សន​កម្មដ្ឋាន​នេះ​មាន​បណ្តោយ​៦០​ម៉ែត្រ​ទទឹង​៤០​ម៉ែត្រ​ត្រូវបាន​ចំណាយ​ថវិការសាងសង់​អស់​ចំនួន​ជាង​១០ ម៉ឺន​ដុល្លារ។​ដែលជា​អំណោយ​របស់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​, ប្រជា​ពុទ្ធបរិស័ទ និង​ក្រុមគ្រួសារ​យុវជន​,​មូលនិធិ​របស់​ក្រុមហ៊ុន អចលនទ្រព្យ​ក្រុង​ប៉ោយប៉ែត​ហៅ​កាត់ ( LRC)​។​លោក​បាន​បន្តថា : កន្លែង​នេះ ប្រើ​សម្រាប់​អប់រំ​យុវជន​យុវនារី​កែប្រែ​ខាង​ផ្លូវចិត្ត ផ្លូវ​ចរិយា​ធ​ម៌ សីល​ធ​ម៌ គុណធម៌​ឱ្យក្លាយ​ការប្រព្រឹត្ត​ល្អ​ឡើងវិញ​ដូច​កុលបុត្រ​កុលធីតា​ខ្មែរ​ឯទៀត ។​

​លោក​អោម​ចន្ថា​ អភិបាលរង​ខេត្ត​ខេត្តបន្ទាយមានជ័យ​បាន​កោតសរសើរ​និង​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន ពុទ្ធបរិស័ទ​និង​ប្រភព​អ្នក​ឧបត្ថម្ភ ទាំងអស់​ដែល​បាន​ចំណាយ​ទ្រព្យធន​ផ្ទាល់ខ្លួន​មក​រួមចំណែក កសាង​នូវ​ស​មិ​ទ្ធផល​ជាច្រើន​ក្នុង​វិស័យ​ពុទ្ធសាសនា​និង​វិស័យ​សង្គមកិច្ច​គឺ​វិ​ប្បស្ស​កម្មដ្ឋាន​នេះ ។​
​លោក​បាន​បន្តថា : ត្រូវ​ពង្រឹង​បន្ថែម​ការ​ប្រ​ណិ​ប​ត្តិ​ធម៌ និង​លើកកម្ពស់​កិត្យានុភាព​ព្រះពុទ្ធសាសនា​៕S/Ha

រូបថត : នៅ​ខេត្តបន្ទាយមានជ័យ​បាន​បង្កើត​កន្លែង​វិប្បសនា​កម្មដ្ឋាន​លើកដំបូង​សម្រាប់​អប់រំ កែប្រែ​ផ្លូវចិត្ត​យុវជន យុវនារី​(​រូប​:​ភ្នំ​ស្វាយ​)​