នៅ​ខេត្តព្រៃវែង​មាន​បិទ​វគ្គ​គ្រូ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​

897
ចែករម្លែក
ចែក​វិ​ញ្ញាប​ន​ប័ត្រ​ដល់​សិក្ខាកាម (​រូប​៖ រ៉ូ​ហ្សា​)

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​កម្ពុជា បាន​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រួ​បង្វឹក​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក ដល់​អនុគណៈកម្មាធិកា​រ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ខេត្តព្រៃវែង ដែល​ទើប​បង្កើត​ថ្មី ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន ២៦​នាក់ មកពី​សាលាខេត្ត​ព្រៃវែង​មន្ទីរ​សង្គមកិច្ច​មន្ទីរ​អប់រំ និង​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ដែល​បាន​ប្រព្រឹត្ត​នៅ​រយៈពេល​២​ថ្ងៃ​គឺ​ទី​៧-៨ ខែសីហា ឆ្នាំ​២០១៧​។

​លោក មាស សារិន ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ​។
​គួរ​បញ្ជាក់ថា វគ្គ​នេះ​បានការ​ចួ​យ​ឧបត្ថម្ភ​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ស្ប៉េ​ស្យា​ល់​អូឡាំពិក​អន្តរជាតិ​។ សិក្ខាកាម​ដែល​ចូលរួម​ទាំង​២៦​រូប សុទ្ធតែ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ ស្ដីពី​ការចូលរួម​គ្រប់ៗ​គ្នា​។​

​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០០៥ ដែលជា​ចលនា​របស់​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ពិភពលោក ហើយ​មាន​កម្មវិធី​ហ្វឹកហាត់ និង​ប្រកួត​ជា​រៀងរាល់ឆ្នាំ​។ អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លងមកហើយ​។​

​នេះ​អង្គការ​សង្គម​មួយ​ដែល​ធ្វើ​សកម្ម​ភព ដើម្បី​ជួយ​ដល់​ជន​ខ្សោយ​បញ្ញា​ឲ្យ​ស្មើមុខស្មើមាត់​គេ​នៅក្នុង​សង្គម តាមរយៈ​ការលេង​កីឡា និង​សកម្ម​ភព​ផ្សេងៗ​ទៀត​។​

​ក​ម្មា​ធិ​ការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​បង្កើតឱ្យមាន​អនុគណៈកម្មាធិការ​រាជធានី ខេត្ត ដូចជា​៖ រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពត បន្ទាយមានជ័យ និង​ខេត្តតាកែវ នេះ​ខេត្ត​ព្រៃ​វែ ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ការប្រកួត​កីឡាបាល់ទាត់​អនុតំបន់​មេគង្គ អាស៊ី​ប៉ាស៊ីហ្វិក និង​ការប្រកួត​កីឡា​រដូវក្តៅ​ពិភពលោក​។

​សព្វថ្ងៃនេះ​អង្ក​ការ​សង្គម​ខាង​កីឡា​មាន​ចំនួន​៣​ខុសៗ​គ្នា​នៅ​កម្ពុជា ក៏​ដូច​នៅលើ​ពិភពលោក គឺ​កីឡា​អូឡាំពិក ដែលជា​កីឡា​សម្រាប់​អ្នកមាន​កាយសម្បទា​គ្រប់​គ្រាប់ កីឡា​ប៉ា​រា​ឡាំ​ពិ​ក​ជា​កីឡា សម្រាប់​ជនពិការ និង​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ជា​កីឡា​សម្រាប់​ជន​ខ្សោយ​បញ្ញា​៕L ដោយ​៖ រ៉ូ​ហ្សា​