នៅ​ខេត្តព្រះវិហារ​ក្រុម​ពេទ្យ​កូរ៉េ​និង​សមាគម​ពេទ្យ​កម្ពុជា​ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​

281
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មកពី​ខេត្ត​ឃ្យុ​ង​សាង​ប៊ុ​ក​ដូ ប្រទេស​កូរ៉េខាងត្បូង ចុះមក​ខេត្តព្រះវិហារ ផ្ដល់​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជួន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ប្រមាណ ជាង​២​ពាន់​នាក់​។​ដែល​កើត​ជំងឺ​គ្រប់​ប្រភេទ​មាន​រយៈពេល​បី​ថ្ងៃ​គិតពី​ថ្ងៃទី​១៩,២០,​និង​ទី​២១​ខែកក្កដា​ឆ្នាំ​២០១៩ ។​

កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ ដែល​ដឹកនាំ​ដោយ លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​ខេត្តព្រះវិហារ​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ មណ្ឌល​ខេត្តព្រះវិហារ​បាន​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មកពី​បណ្តា​ស្រុក​ឃុំ​ក្នុង​ខេត្តព្រះវិហារ​ថា​ជានិច្ច​ជា​កាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​សម្ដេច​តែងតែ​គិតគូរ​ជានិច្ច​ពី​សុខភាព​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េខាងត្បូង​ចុះមក​ព្យាបាល​ជំងឺ ជួន​ពលរដ្ឋ​កម្ពុជា​ខេត្តព្រះវិហារ មាន​ចំនួន​៤​ឆ្នាំ​ជាប់ៗ​គ្នា​ហើយ​ដែល​ចុះមក​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​គឺមាន​ជំនាញ​ខុសៗ​គ្នា​សម្រាប់​ព្យាបាល​ជំងឺ​ទូទៅ​។​ចំណែកឯ​គ្រឿង​បរិក្ខា​និង​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល​គឺ​យក​មកពី​ប្រទេស​កូរ៉េ​ទាំងអស់​។​ក៏មាន​ការចែក​វែ​នតា​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ចាស់ជរា​ដែល​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​៕S/