នៅ​ខេត្តព្រះវិហារ​ចៅ​ផឹកស៊ី​ស្រវឹង​ដុត​ផ្ទះ​យាយ​តា​បង្កើត​ក្លាយជា​ផេះ​

430
ចែករម្លែក
  • 201
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រលប់​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​ជន​ម្នា​ក់បាន​ផឹកស៊ី​ស្រវឹង​ប្រើ​ហឹ​ង្សា​ដោយ​ដុត​ផ្ទះ​យាយ​តា​បង្កើត​របស់ខ្លួន​ឆេះ​ហ្មត់​ក្លាយជា​ផេះផង់​។​កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជន​ម្នាក់នេះ​។​

លោក​វរសេនីយ៍ឯក​ឆៅ​វុ​ទ្ធា​អធិការនគរបាល​ក្រុង​ព្រះវិហារ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ថា​កាលពី​ព្រលប់​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​មាន​ទំហំ​៥​ម៉ែត្រ គុណ​៧​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី រួម​នឹង​សម្ភារៈ​ជាច្រើន​ទៀត ត្រូវបាន​ភ្លើង​ឆេះ​ក្លាយជា​ផេះផង់​។​

​លោក​អធិការ​ក្រុង​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនសង្ស័យ ជា​ចៅ​បង្កើតបាន​ផឹកស៊ី​ស្រវឹង ហើយ​បង្ក​ហឹ​ង្សា​រករឿង​យាយ​តា​ជា​ម្ចាស់ផ្ទះ​រហូត​ឈានដល់​ការដុត​ផ្ទះ​របស់​យាយ​តា​ក្លាយជា​ផេះ​។ លោក​អធិការ​បាន​បន្តថា ជា​ញឹកញាប់​ស្រប​ពេលដែល​ជនសង្ស័យ ដែលជា​ចៅ​មកលេង​ផ្ទះ​ម្តងៗ ឱ្យតែបាន​ផឹកស៊ី​ស្រវឹង គឺ​រករឿង​តា​យាយ​បោក​ចាន​បោក​ឆ្នាំង និង​គំរាម​ដុត​ផ្ទះ​។​

​វរសេនីយ៍ឯក ឆៅ វុ​ទ្ធា បាន​បន្ថែមទៀតថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ សុខ សំអឿន ភេទ​ប្រុស អាយុ​៨២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ធុន សាមឿន អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។

ដោយឡែក​ជនសង្ស័យ​ជា​ចៅ​បង្កើត មានឈ្មោះ រិ​ន ដា​រិ​ទ្ធ ភេទ​ប្រុស អាយ​២៧​ឆ្នាំ​។​បន្ទាប់ពី​ប្រព្រឹត្ត​បទល្មើស​រួច​ចៅ​តិរច្ឆាន​រូបនេះ បាន​រត់គេចខ្លួន​បាន​ស្រមោល ។​ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នឹង​ស្វែងរក​ចាប់ខ្លួន​ជនបង្ក​រូបនេះ​ដើម្បី​យកមក​ផ្ទ​ន្ទា​ទោស​តាមផ្លូវ​ច្បាប់​ឱ្យខាងតែបាន​៕S/​

ជនល្មើសដែលដុតផ្ទះយាយតាបង្កើត

#