នៅ​ខេត្តព្រះវិហារ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

335

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​មាន​រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​និង​ផ្សារភ្ជាប់​ជាមួយ​ព្រះរាជ​ពិធី​ខួប​លើក​ទី​១៤​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហា​ក្ស​ត្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​របស់​យើង​។​ពិធី​នេះ​បាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែងថា​ការ​ប្រារព្ធ​ពិធី​នេះ​ដើម្បី​សំដែង​នូវ​មនោសញ្ចេតនា​សោមនស្ស​រីករាយ​អបអរ​សារ​ទរ​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ​ក៏ដូចជា​គោរព​ដឹងគុណ​នូវ​ទិវា​ប្រវត្តិសាស្ត្រ​ដែល​កម្លាំង​សាមគ្គី​ជាតិ​ទាំងមូល​ដណ្តើមបាន​ទាំងស្រុង​មកវិញ​នូវ​ឯករាជ្យ​ជាតិ​ជូន​ជាតិ​មាតុភូមិ ពី​អាណានិគមនិយម​បារាំង នា​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣​ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៍​ថ្លៃថ្លា​ឧត្តុង្គឧត្តម នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ព្រះមហា​វី​រះ​ក្ស​ត្យ​ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​

​ស្ថិត​ក្នុងឱកាស​នោះដែរ​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព​នានា​បានដាក់​កម្រងផ្កា​អុជ​ទៀនជ័យ​គោរព​ដឹងគុណ​ចំពោះ​បុព្វបុរស​យើង​ដែល​បាន​លះបង់​អាយុជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​បាន​ចែក​អំណោយ​កាកបាទក្រហមកម្ពុជា​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន​ដែលមាន​គុណបំណាច់​ចំពោះ​ជាតិ​ផងដែរ​៕S/

​នៅ​ខេត្តព្រះវិហារ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​