នៅ​ខេត្តព្រះវិហារ​មានកា​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩​ស​.​ណ​.​ន​របស់​ក្រសួងមហាផ្ទៃ

540
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តាំង​ហាក់​ស្នងការរង​ផែន​ការងារ​សណ្តាប់ធ្នាប់ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​កាលពី​ព្រឹក ថ្ងៃ ទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​បានរៀបចំ​ពិធី ប្រជុំ​ប្រចាំ​ខែមិថុនា​ឆ្នាំ ២០១៩​។

​ក្នុង ឱកាស នោះ ដែរ​លោកស្នងការ រង​ក៏បាន​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩​ស​.​ណ​.​ន​របស់ ក្រសួងមហាផ្ទៃ និង ផ្សព្វផ្សាយ អង្គប្រជុំ​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​របស់​អគ្គស្នងការ​ន​គរ​បាល ជាតិ ស្តី ពី យុទ្ធនាការ ពាក់មួក សុវត្ថិភាព​។​ក្នុង ពិធី នេះ ដែរ ដោយ មានការ អញ្ជើញ​ចូលរួម​ពី​លោក នាយ​នាយរង​ការិយាល័យ​ចំណុះ​ផែន​ការងារ​សណ្តាប់ធ្នាប់​លោក​អធិការរង​០៨​ក្រុង​/​ស្រុក​លោកនាយ ផ្នែក​សរុប ចំនួន ៤០ នាក់​។​

​ក្នុងនោះ​កម្លាំង នគរបាល នារី​ចំនួន​ម្នាក់​។​ជា​ចុងក្រោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​តាំង​ហាក់​បាន​ណែនាំ ដល់ កងកម្លាំង អោយ កាត់សក់​ឱ្យបាន​ខ្លី​តាម​វិន័យ​របស់​កងកម្លាំង​ន​ឝ​របាល​ជាតិ​លេខ​០០៦៕S/​