នៅ​ខេត្តព្រះវិហារ​រកឃើញ​ទៀតហើយ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​បន្សល់​ពី​សម័យ​សង្គ្រៀម​

363
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គ្រាប់​បេ​៥២​ទម្ងន់​២២៧​គីឡូក្រាម​ជា​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​បន្សល់ទុក​កាលពី​សម័យ​សង្គ្រាម​ជា​គ្រាប់​របស់​អាមេរិក​ត្រូវបាន​រកឃើញ​នៅ​ចំណុច​អូរ​ឈើទាល​ក្នុងភូមិ​កំពង់​ស្រឡៅ​ឃុំ​កំពង់​ស្រឡៅ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​ទៀតហើយ​។​មន្ត្រី​ស៊ីម៉ាក់​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ដឹកជញ្ជូន​យកទៅ​រក្សាទុក​។​

​មន្ត្រី​ស៊ីម៉ាក់​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​នេះ​ថា គ្រាប់​បេ​៥២​មួយ​គ្រាប់​នេះ ជា​ប្រភេទ​គ្រាប់​ដែល​ទម្លាក់ ពីលើ​យន្តហោះ កាលពី​សម័យ​សង្គ្រាម មាន​ទម្ងន់​រហូត​២២៧​គីឡូក្រាម​។​
​មន្ត្រី​ដដែល​បាន​បន្តថា​គ្រាប់​បេ​៥២​នេះ​ត្រូវបាន​លោក​នី​គា​និង​លោក​ចៀន​ជិន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រា ឃុំ​ឆែប​ពីរ ស្រុក​ឆែប ប្រទះឃើញ​នៅ​ចំណុច​ខាងលើ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩​។

បន្ទាប់មក​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទាក់ទង​ឱ្យ​អង្គភាព​ស៊ីម៉ាក់​ចុះទៅពិនិត្យ​។​បន្ទាប់ពី​ពិនិត្យឃើញ ក៏បាន​រកម​ធ្យោ​យ​ដើម្បី​ទៅ​ដឹកជញ្ជូន​គ្រាប់​យកមក​រក្សាទុក​។ តែដោយសារ​ស្ថានភាព​ផ្លូវ​ចូល​ពិបាក​ពេក រថយន្ត​ចូល​មិន​ដល់ ក៏ត្រូវ​ប្រើ​រយៈពេល​យូរ​រហូត​៣​ថ្ងៃ ដើម្បី​កាប់​ឆ្ការព្រៃ​ទើប​នៅ​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩​ទើប​អាច​យក​គ្រាប់​នោះ​និង​បាន​ដឹកជញ្ជូន​យកទៅ​រក្សាទុក​ដោយ​សុវត្ថិភាព​ហើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​ដ៏​កក្រើក​មួយ បានកើត​ឡើង​នោះ គឺ​ផ្ទុះ​ក្បាល​គ្រាប់​១០៥​មី​ល្លី​ម៉ែត្រ ដែល​បន្សល់​ពី​សម័យ​ស​ង្គ្រា​ម បាន​បណ្ដាលឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ និង​៩​នាក់​ផ្សេងទៀត​រងរបួស​។​ការផ្ទុះ​នោះ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទ៌​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​៕S/​

#