នៅ​ខេត្ត​ប៉ៃលិន លទ្ធផល​ប្រលង​បាក់​ឌុប​ភាគរយ​ជាប់​ច្រើន តែ​គ្មាន​និទ្ទេស​A

66
ចែករម្លែក

ដោយ:ភ្នំ​ខៀវ/ប៉ៃលិន​ ៖ លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​ក្នុង​ខេត្ត​ប៉ៃលិន​ឆ្នាំ​២០១៩​នេះ ទោះជា​មិន​ទួ​​ល​បាន​និទ្ទេស​A តែ​បរិមាណ​សិស្ស​ប្រឡង​ជាប់​កើនឡើង​ជាង​ឆ្នាំមុន តែ​ភាគរយ​ថយ ។​

យោង​ការប្រកាស​លទ្ធផល​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខេត្ត​ប៉ៃលិន ដែល​បង្ហាញ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ឃើញថា បេក្ខជន​/​នារី ដែល​ប្រឡង​ជាប់​នោះ មិនមាន​និទ្ទេស​ល្អប្រសើរ​ឬ​A ឡើយ ក៏ប៉ុន្តែ​ទូរលេខ​ដែល​បេក្ខជន បេ​ក្ខ​នារី​ប្រឡង​ជាប់​និទ្ទេស​B.C.D.E .F មាន​ចំនួន​កើនឡើង​មាន​ចំនួន​២៨៤​នាក់ ស្មើ​៥៨.៩% ស្រី​ចំនួន​១៥៤​នាក់។​

ទិន្ន​នូ​យ​ខាងលើនេះ ប់​ប្រៀបធៀប​នឹង​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ ត្រឹម​ចំនួន​២៣៩​នាក់ តែ​ភាគរយ​ស្មើ​៦២.២%​។​

សេចក្តីប្រកាស​លទ្ធផល​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​ចាប់តាំងពី​ថ្ងៃទី​៩ ខែកញ្ញា​មក​បង្ហាញថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខេត្ត​ប៉ៃលិន​ឆ្នាំ​២០១៩ ចំណាត់ថ្នាក់​និទ្ទេស​A គ្មាន និទ្ទេស​B ចំនួន​៣​នាក់ ,C ចំនួន​៨​នាក់ D, ចំនួន​៣៩​នាក់ និទ្ទេស​E​ចំនួន​២៣៤​នាក់ និង​និទ្ទេស​F ចំនួន​១៩៨​នាក់ ស្រី​៩៣​នាក់​ផងដែរ​។

សូម​រំលឹកថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខេត្ត​ប៉ៃលិន​ក្នុង​ឆ្នាំ​២០១៩ បែង​ចែកជា​២​មណ្ឌល ស្មើ​២១​បន្ទប់ ។ បេក្ខជន​មានឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​មាន​ចំនួន​៤៩១​នាក់ ស្រី​មាន​ចំនួន​២៤៧​នាក់ មក​ប្រឡង​ជាក់ស្តែង​ចំនួន​៤៨២​នាក់ អវត្តមាន​ចំនួន​៩​នាក់​៕B/

#