នៅ​ខែកក្កដា សូម​អញ្ជើញ​លោកអ្នក​មក​ភ្លក់​ផ្សិត​សុង​យ៉ុង​នៅ​ក្រុង​សាំង​គ្រី​ឡា

291
ចែករម្លែក

​ខែកក្កដា​ជា​ខែ​ដែលមាន​ទេសចរ​ដើរលេង​ច្រើនជាងគេ និង​ជា​រយៈពេល​ល្អ​ជាងគេ​សម្រាប់​ការ​ភ្លក់​ផ្សិត​សុង​យ៉ុង​នៅ​ក្រុង​សាំង​គ្រី​ឡា មណ្ឌល​ស្វយ័ត​ជនជាតិ​ទី​បេ​ត៍ ទី​ឈី​ង នៃ​ខេត្ត​យូ​ន​ណាន ។​

ក្រុង​សាំង​គ្រី​ឡា​ស្ថិតនៅក្នុង​តំបន់ភ្នំ​ហ៊ឺ​ង​ទួន ដែលមាន​ទីតាំង​ឋិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ខ្ពង់រាប​ឈី​ង​ហៃ និង​ទី​បេ​ត៍ ។ ទន្លេធំៗ​ជាច្រើន​ខ្សែ​នៅ​ទ្វីបអាស៊ី​ហូរ​កាត់​ទីនេះ និង​បាន​បង្កើតជា​ទេសភាព​ធម្មជាតិ​ដ៏​ស្អាត​អស្ចារ្យ ។ ក្រៅពី​ភ្នំ​ព្រឹល ព្រៃឈើ បឹងបួ និង​ទេសភាព​ស្អាត​ផ្សេងៗ​ទៀត ទីនេះ​នៅមាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ដែល​ល្បី​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចិន គឺ​ផ្សិត​សុង​យ៉ុង ។​

ក្រុង​សាំង​គ្រី​ឡា​មាន​អេកូ​-​ធម្មជាតិ​ល្អ ដែល​បានធ្វើឱ្យ​ទីនេះ​មាន​ផ្សិត​សុង​យ៉ុង​ដ៏​ឆ្ងាញ់​ពិសា ។ ផ្សិត​សុង​យ៉ុង​នៅទីនេះ​មាន​ពណ៌​លឿង ឬ​ពណ៌​ស ហើយ​មាន​វិធី​ហូប​ដ៏​ច្រើន ។ បើ​ទៅ​ដើរលេង​ផ្ទះ​របស់​អ្នកស្រុក​ជនជាតិ​ទី​បេ​ត៍​នៅ​ទីនោះ លោកអ្នក​អាច​ភ្លក់​ម្ហូប​ឆ្ងាញ់ៗ​ដែល​ធ្វើ​អំពី​ផ្សិត​សុង​យ៉ុង​ដូចជា សុង​យ៉ុង​អាំង និង​សុង​យ៉ុង​ខសាច់​មាន់​ជាដើម ដែល​សុទ្ធ​តែមាន​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ ៕