នៅ​ខែមេសា ឆ្នាំ​២០១៨​នឹងមាន​រថភ្លើង​ធុន​ស្រាល​រត់​កណ្តាល​រាជធានី​ភ្នំពេញ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​

991
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា នៅ​ខែមេសា ឆ្នាំ​២០១៨​ខាងមុខនេះ នឹងមាន​រថភ្លើង​ធុន​ស្រាល​មួយ​អាច​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​បរទេស​ផ្សេងៗ​ពី​កណ្តាល​​រាជធានី​ភ្នំពេញ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ជៀសវាង​ការកកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​។​
​ ​
​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ដងផ្លូវ​រថភ្លើង ថា​សូមកុំ​បារម្ភ​អី​ចំពោះ​ការដាក់​ឲ្យ​ដំណើរការ​​រថភ្លើង​ធុន​ស្រាល ដើម្បី​ដឹកជញ្ជូន​នេះ មិន​ប៉ះពាល់​ដល់ផ្ទះរ​បស់បង​ប្អូន​នោះទេ​។ លោក​ទេសរដ្ឋមន្ត្រី​បន្ថែមថា​ផ្លូវដែក​នេះ​ត​ភ្ជាប់​ពី​ផ្លូវ​​រថភ្លើង​ចាស់ ចូល​ទៅដល់​ព្រលានយន្តហោះ​មាន​ចំងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​។​
​ ​
​ការ​ថ្លែង និង​ប្រកាស​ឲ្យ​ដឹង​បែបនេះ ធ្វើឡើង​ខណៈដែល​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​និង​ទទួល​សម្ភារ​បរិក្ខារ​គ្រឿង​ចក្រ ពី​ក្រុមហ៊ុន​វិនិយោគ​ដឹកជញ្ជូន ហឺ​ណាន របស់​ចិន​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម តំណាង ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា និង​មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​ពិធី​ប្រគល់ និង​ទទួល​សម្ភារ​បរិក្ខារ​គ្រឿង​ចក្រ​នេះ ធ្វើ​នៅ​មូលដ្ឋាន​ស្ថាបនា​ផ្លូវថ្នល់ (​អូរ​ដឹ​ម​) ស្ថិតនៅ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕ដោយ៖វិបុល

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល(រូប៖វេបសាយ)