នៅ​ឆ្នាំ​២០១៨​ពន្ធដា​រខេត្តកោះកុង​ពិន័យ​យានយន្ត​មិន​បង់ពន្ធ​ផ្លូវ​បាន​១២​លាន​រៀល

293
ចែករម្លែក
  • 39
    Shares

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​សាខា​ពន្ធដា​រខេត្តកោះកុង​បាន​ផាកពិន័យ​យានយន្ត​ដែល​មិនបាន​បង់ពន្ធ​ផ្លូវ​បាន​១២​លាន​រៀល​នៅ​ឆ្នាំ​២០១៨​។​អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ឱ្យដឹង​ថាបើ​ធៀប​នឹង​ថវិកា​ដែល​ប្រមូលបាន​ពី​ការពិន័យ​យានយន្ត​នៅ​ឆ្នាំ​២០១៧ គឺ​បាន​ថយចុះ​គួរឱ្យកត់សម្គាល់​តែ​ជាស​ញ្ញា​ល្អ​មួយ​ដែរ​។​

​បន្ទាប់ពី​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨​ត្រង់ចំណុច​ហួស​តំបន់​ផ្លូវបែក​អូរ​ស្រី​ស្រណោះ​ក្រុង​ខេមរភូមិន្ទ​អស់​ពេល​២​ខែ​ចាប់តាំងពី​ខែកុម្ភៈ​ដល់​បំណាច់​ខែមីនា​មក​។​គឺ​ម្ចាស់​មាន​យានយន្ត​តូចធំ​ចំនួន​២៩​គ្រឿង​បានទទួល​ការផាកពិន័យ​ជា​ថវិកា​ប្រមាណ​១២​លាន​រៀល​ចូល​រដ្ឋ តាមរយៈ​សាខា​ពន្ធដារ​ខេត្តកោះកុង​។​

​លោក ឡុង ស៊ី​ប៉ូ អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកោះកុង បានលើកឡើង​នៅ​ថ្ងៃទី​៩​ខែមេសា នេះ​ថា ចំនួន​យានយន្ត​ដែល​រង​ការពិន័យ​ឆ្នាំ​២០១៨​នេះ គឺ​ថយចុះ​៦៦​គ្រឿង បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។​ដែល​កាលនោះ​មន្ត្រី​ពន្ធដារ​របស់លោក​ឃាត់​និង​ពិន័យ​បាន​៩៥​គ្រឿង​ដោយ​ប្រមូល​ថវិកា​ចូល​រដ្ឋ​បាន​៤៥​លាន​រៀល​។​

ទោះបីជា​ការត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន​និង​យានជំនិះ​គ្រប់​ប្រភេទ​ថយចុះ​ច្រើនយ៉ាង​ដូច្នេះ​ក៏ដោយ​ក៏​ជា​ចំណុច​វិជ្ជា​មាន​បញ្ជាក់ថា​ម្ចាស់​យានយន្ត​បាន​ចូលមក​បង់ពន្ធ​បាន​ច្រើន​ជាពិសេស​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​តែម្តង​។​

​បន្ថែម​លើ​នេះ​លោក​អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកោះកុង​នៅតែ​ស្នើឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង់​ព​ន្ឋ​ឱ្យ​ត្រឹមត្រូវ​តាម​ការកំនត់​ជៀសវាង​ទទួលរង​ការពិន័យ​និង​ធ្វើឱ្យ​ខាតបង់​ពេលវេលា​ឬ​ប៉ះពាល់​ដល់​អាជីវកម្ម​ផ្សេងៗ​នៅពេល​សមត្ថកិច្ច​ចុះ​ពិនិត្យ​អនុវត្ត​ច្បាប់​តាម​ដងផ្លូវ​សាធារណ​:​នៅ​ឆ្នាំក្រោយ​។

​បច្ចុប្បន្ន រដ្ឋាភិបាល និង​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​កែទម្រង់​នីតិវិធី​ផ្តល់​សេវា​បាន​ឆាប់រហ័ស និង​បង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ការចូលរួម​ពន្ធដារ​អោយបាន​គ្រប់ៗ​គ្នា​ជូន​រដ្ឋ​។​

សាខា​ពន្ធដារ​ខេត្តកោះកុង​នៅ​ឆ្នាំ​២០១៨​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​យានជំនិះ​គ្រប់​ប្រភេទ​បាន​ប្រមាណ​៤​ពាន់​១៤៥​គ្រឿង បើ​ធៀប​នឹង​ថវិកា​ដែល​ប្រមូលបាន​កាលពី​ឆ្នាំ​២០១៧ កើន​១២៨​ភាគរយ ស្មើនឹង​២២០​លាន​រៀល​។

​តាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៩​កន្លង​ទៅបាន​ផាកពិន័យ​រថយន្ត​៦.៣២០​គ្រឿង​ស្មើនឹង​ថវិកា​ប្រមាណ​៥.៧៤៤​លាន​រៀល​នៅនឹងកន្លែង​គោលដៅ​ត្រួតពិនិត្យ​ដែល​ម្ចាស់​រថយន្ត​ទាំង​ពុំបាន​បង់ពន្ធ​តាម​ការ​កំនត់ដោយ​ច្បាប់​។​

កន្លងទៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​អំពាវនាវ​ឲ្យ​មន្ត្រី​យោធា​ដែលជា​ឧ​ត្ត​ម​សេនិយ៍​ទាំងអស់ ដែលមាន​លុយ​ទិញ​ឡាន​ជិះ​ហើយ​នោះ​សូម​ចូលរួម​បង់ពន្ធ​ជូន​រដ្ឋ​ផងដែរ​។​ការអនុវត្ត​បង់ពន្ធ​ចំណូល​ចូល​រដ្ឋ​គឺជា​ការបង្កើត​លទ្ធភាព​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការដំឡើង​ប្រាក់ខែ​ដល់​កងកម្លាំងប្រដាប់អាវុធ​មន្ត្រីរាជការ​ស៊ីវិល​រួមទាំង​លទ្ធភាព​សម្រាប់​បង្កើន​ការវិនិយោគ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​៕S/