នៅ​ឆ្នាំ​២០១៩​នេះ​ត្រូវ​បញ្ចប់​ការចែក​ចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​ខារ៉ាអូខេ​ និង​ក្លឹប​កំសាន្ត​

731
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​បញ្ជា​ដល់​កងកម្លាំង​ប៉ូលិស ​និង​អាជ្ញាធរ​ដែនដី​ទាំងអស់​ថា​ នៅ​ឆ្នាំ​២០១៩​នេះ ត្រូវតែ​បញ្ចប់​ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ពីព្រោះ​ជាការ​ទទួលខុសត្រូវ​ធំធេង និង​ធ្ងន់​ធ្ងន់​ណាស់​ចំពោះមុខ​ប្រវត្តិសាស្ត្រ​របស់​យើងទាំងអស់គ្នា​។​សម្តេច​ក្រឡាហោម បានដាក់​បទបញ្ជា​នេះ​ទៅដល់​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទូទាំង​២៥​រាជធានី​-​ខេត្ត ត្រូវ​រួមគ្នា​លុបបំបាត់​បទល្មើស​មួយ​នេះ នៅក្នុង​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត​។​


សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​បញ្ជា​ដល់​កងកម្លាំង​ប៉ូលិស ​និង​អាជ្ញាធរ​ដែនដី​ទាំងអស់​ថា​ នៅ​ឆ្នាំ​២០១៩​នេះ ត្រូវតែ​បញ្ចប់​ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ដ

ការដាក់​បទបញ្ជា​រប​ស់ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

ក្នុងឱកាស​នោះដែរ​សម្ដេច​ក្រឡាហោម រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ​ក៏បាន​ចេញ​បញ្ជា​មួយទៀត​នោះ​គឺ ហាម​ចាត់តាំង​កម្លាំង​នគរបាល​ទៅ​យាម​នៅ​ទីតាំង​កាស៊ីណូ ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ដែល​សង្ស័យ​ជាទី​តាំង​ប្រព្រឹត្ត គ្រឿងញៀន ដូច្នេះ​បើ​កម្លាំង​ទៅ​យាម​នៅ​ទីនោះ ដូច​ទៅ​យាម​កន្លែង​គ្រឿងញៀន​ចឹ​ង ខណៈ​ក្រសួងមហាផ្ទៃ​នៅពេលនេះ កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់ ពាក់ព័ន្ធ​រឿងនេះ​។​

​គួរ​បញ្ជាក់ថា​ ក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ដោយ​ឃាត់​មនុស្ស​រាប់រយ​នាក់​។ ជាក់ស្តែង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ កម្លាំង​នគរបាល បាន​ចូលទៅ​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​ក្លឹប​កំសាន្ត «​លុ​ច្ស​សារី​» ខណ្ឌដូនពេញ ដោយ​ឃាត់​មនុស្ស​ជាង ៤០០​នាក់ ហើយ​រកឃើញ​មនុស្ស​ជិត ១០០​នាក់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ ភាគច្រើនបំផុត​ជា​យុវជន និង​យុវនារី ហើយ​មាន​ទាំង​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ផងដែរ​៕​B/