នៅ​តុលាការ​សហប្រជាជាតិ អ៊ុង សាន ស៊ូ​ជី ត្រូវ​បាន​ប្រាប់​ឱ្យ​បញ្ឈប់​អំពើ​ប្រល័យពូជសាសន៍​

558
ចែករម្លែក

​លោកស្រី អ៊ុង សាន ស៊ូ​ជី មេដឹកនាំ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បាន​ប្រឈមមុខ​នឹង​ការអំពាវនាវ​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​បញ្ឈប់​អំពើ​ប្រល័យ​​ពូជសាសន៍​លើ​ក្រុម​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា ខណៈ​ដែល​លោកស្រី បាន​ដឹកនាំ​ការ​ថ្លែង​ការពារ​ប្រទេស​របស់​លោកស្រី​នៅ​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ កាលពី​​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​។​

​លោកស្រី ស៊ូ​ជី ប្រឈម​នឹង​របាយការណ៍​ចោទប្រកាន់​អំពី​ការសម្លាប់​រង្គាល​និង​ការរំលោភ នៅពេល​ដែល​ប្រទេស​ហ្គំ​ប៊ីនៅ​អាហ្វ្រិក​ខាងលិច​បាន​ចាប់​ផ្តើម​ក​រណីបណ្តឹង​របស់ខ្លួន​​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​នៅ​ទីក្រុង​ឡាអេ​។​

​នៅ​ប្រទេស​មី​យ៉ាន​ម៉ា​ឯណោះ​វិញ​នោះ មនុស្ស​រាប់ពាន់​នាក់​នៅ​ទីក្រុង​យ៉ាងហ្គោន​បាន​ប្រមូលផ្តុំ​គ្នា​គាំទ្រ​លោក​ស្រី អ៊ុង សាន ស៊ូ​ជី អាយុ ៧៤ ឆ្នាំ​នេះ​ដែល​ការ​នៅ​ស្ងៀមស្ងាត់​​របស់​លោកស្រី​អំពី​ស្ថានភាព​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នោះ បាន​ធ្វើ​ខូចខាត​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​អន្ដរជាតិ​របស់​ស្ត្រី​ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៧៤០.០០០​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ជិតខាង​បង់​ក្លា​ដែស​បន្ទាប់​ពី​ការបង្ក្រាបដ៏​បង្ហូរ​ឈាម​ដោយ​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ ២០១៧ ​ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ​បាន​ចាត់​ទុក​រួច​ហើយ​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ហ្គាំ​ប៊ី​លោកអា​ប៊ូ​បាកា តាំ​បា​ដូ បាន​និយាយប្រាប់​ចៅក្រម​ថា​” ប្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យ​បញ្ឈប់​ការសម្លាប់​រង្គាល​ទាំងនោះ បញ្ឈប់​អំពើ​ឃោរឃៅ​ទាំងនោះ និង​បញ្ឈប់​ការ​ប្រល័យពូជសាសន៍​ប្រជាជន​ខ្លួន​ឯង​”​។​

​ប្រទេស​ហ្គាំ​ប៊ី​ដែល​មាន​ជនជាតិ​អ៊ីស្លាម​ភាគច្រើន​ចោទប្រកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ថា​រំលោភ​អនុសញ្ញា​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៤៨​ហើយ​បាន​ស្នើ​តុលាការ ឱ្យ​ចាត់វិធានការ​​បន្ទាន់​ដើម្បី​បញ្ឈប់​អំពើហិង្សា​បន្ថែមទៀត​៕ដោយ៖សុខា/sn

លោកស្រី អ៊ុង សាន ស៊ូ​ជី ដឹកនាំ​គណៈប្រតិភូ​មី​យ៉ាន់​ម៉ា​ទៅ​តតាំង​បណ្តឹង​របស់​ហ្គាំ​ប៊ី នៅ​តុលាការ​ក្រុងឡាអេ កាលពី​ថ្ងៃ​១០​ធ្នូ​