ភ្នំពេញ៖ ក្នុងការស្នាក់នៅទីក្រុងណាន់នីង ខេត្តគង់ស៊ី ប្រទេសចិនដើម្បីចូលរួមក្នុងពិធីតាំងពិព័រណ៌ពាណិជ្ជកម្មអាស៊ាន ចិន លើកទី ១៥ នៅព្រឹកថ្ងៃទី ១១ ខែ កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញដឹកនាំគណប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗ របស់ប្រទេសចិនដែលកំពុងវិនិយោគនិង ធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ។ ក្រុម ហ៊ុនទាំងនោះ វិនិយោគទៅលើវិស័យធនាគារ ហិរញ្ញវត្ថុ សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង វិស័យកសិកម្ម ។
នៅពេលរសៀលថ្ងៃទី១១ ខែកញ្ញានេះសម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមលោក ហាន់ ចឹង ឧប នាយករដ្ឋមន្ត្រី ទី១ នៃសាធារណរដ្ឋប្រជាមានិតចិន ។ បន្ទាប់មកសម្តេចនឹងផ្តល់កិច្ចសម្ភាសន៍ផ្ទាល់ជាមួយសារព័ត៌មានចិន និង នៅពេលរាត្រី សម្តេច ត្រូវបានអញ្ជើញចូលរួមនៅក្នុងពិធីជប់លៀង ដែលរៀបចំដោយឧបនា យករដ្ឋមន្ត្រីទី១ របស់ប្រទេសចិន ៕BR