នៅ​ថ្ងៃទី​១៤​ខែតុលា បិទផ្លូវ​ចុះ​ពី​ស្ពាន​មុន្នី​វង្ស​ចាស់​៨​ម៉ោង​

789
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​ខាងមុខនេះ ខាង​ផ្នែក​គម្រោង​សាងសង់ នៃ​ក្រុមហ៊ុន OCIC នឹងធ្វើ​ការចាក់​បេតុង​តួ​ស្ពាន (Box Girder) ដំណាក់កាល​ទី​១​។

ដូច្នេះ​ផ្នែក​គម្រោង​ស្នើសុំ​បិទផ្លូវ​ចុះ​ពី​ស្ពាន​មុន្នី​វង្ស​ចាស់ ឆ្ពោះទៅ​មហាវិថី​ព្រះមុន្នីវង្ស រយៈពេល​៨​ម៉ោង​គឺ​ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​២​ទៀបភ្លឺ និង​ស្នើសុំ​ប៉ូលិស​ចរាចរណ៍ ដើម្បី​ជួយ​សម្រួល និង​បញ្ចៀស​ចរាចរ​ក្នុងអំឡុងពេល​ចាក់​បេតុង ដើម្បី​ជៀសវាង​នៅ​បញ្ហា​កើតឡើង​ជាយថាហេតុ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក រិ​ទ្ធ រ៉ា​វីន តំណាង​ក្រុមហ៊ុន OCIC ផ្នែក​ស្ពាន​អាកាស​ក្បាលថ្នល់​៕ ល​