នៅ​ថ្ងៃទី​១​កញ្ញា​នេះ​ រថយន្តក្រុង​២​ខ្សែ​ទៀត​បាន​ដាក់ឱ្យ​ដំណើរការ​ទៅកាន់​តំបន់​កម្មករ​

390

​(ភ្នំពេញ​)៖​នៅ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៧​នេះ​ រដ្ឋាករ​ស្វយ័ត​សាធារណៈការ​រថយន្តក្រុង​ដាក់ឱ្យ​ដំណើ់រការ រថយន្តក្រុង​ចំនួន​២​ខ្សែ​បន្ថែមទៀត​ជាមួយ​ការត្រៀម​រថយន្ត​ចំនួន​៣៨​គ្រឿង​ដើម្បី​បម្រើសេវា​ធ្វើដំណើរ​ដល់ពលរដ្ឋ​និង ពិសេស​កម្មករ​កាត់ដេ​រ​នៅ​តំបន់​ផ្លូវ​វេ​ង​ស្រេង ក៏ដូចជា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​តែម្តង​។​

​បន្ទាប់ពី​ការដាក់​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​នេះ​ទៅ កម្មករ​រោងចក្រ​នឹង​ទទួលបាន​សេវា​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ រយៈពេល​២​ឆ្នាំ ដែល​នេះ​គឺជា​ការជួយ​សម្រួល​ជីវភាព​រស់នៅរ​បស់បង​ប្អូន​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​ពី​សំណាក់​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក អ៊ា​ន​ សុខ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​សាធារណៈការ​រថយន្តក្រុង​បានបញ្ជាក់​ឱ្យដឹងថា​ នៅ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ២០១៧​នេះរាជរដ្ឋាភិបាលកម្ពុជា​ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​​បន្ថែម​ខ្សែ​រថយន្ត​២​ខ្សែ​គឺ​ខ្សែ​ទី​៤​និង​ខ្សែ​ទី​៥​ទេ តែ​ក៏មាន​ការកែសម្រួល​ខ្សែ​ផ្លូវ​មួយចំនួន​ដើម្បី​ងាយស្រួល​ក្នុងការ​បម្រើសេវា​ធ្វើដំណើរ​របស់​បណ្តា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​

លោក​បាន​បន្ថែមថា ចំពោះ​ខ្សែ​ទី​៤​វិញ​គឺ​ចាប់​ចេញដំណើរ​ពី​ចំណត​សួនច្បារ​ឫស្សីកែវ ទៅតាម​ផ្លូវជាតិ​​លេខ៥ កាត់​ទៅ​ផ្លូវ​លេខ៤៧ មក​វត្តភ្នំ ផ្លូវ​លេខ​៣០​តំបន់​ផ្សារ​ថ្មី កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​វេ​ង​ស្រេង និង​អាងទឹក​សួន​កាណាឌីយ៉ា​។​ចំពោះ​ត្រង់​កន្លែង​អាង​ទឺ​ក​សួន​កាណាឌីយ៉ា​នេះដែរ​ គេ​បានធ្វើការ​បែងចែក​ជា​២​ខ្សែ​ដែរ​គឺ មាន​ខ្សែ​៤A​និង​៤B​។​សម្រាប់​ក្នុង​ខ្សែ​ផ្លូវ​៤ A​គឺ​កាត់​ទៅកាន់​បុរី​សន្តិភាព ២​ត្រង់​ផ្លូវជាតិ​លេខ​៣ និងចំណែក​៤B​វិញ​គឺ​ចាប់ពី​ផ្លូវ​វេ​ង​ស្រេង ឆ្អោះ​ទៅកាន់​ផ្លូវ​ចោមចៅ និង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​។​ដោយឡែក​ខ្សែ​ទី​៥​វិញ​គឺ​ចាប់​ចេញដំណើរ​ពី​ផ្សារ​អ៊ី​អន ទៅកាន់​១០០៣​ផ្លូវ​៣០៣០ ឆ្នោះ​មកកាន់​ផ្លូវ​គីម​អ៊ី​ល​ស៊ុ​ង ផ្លូវ​ម៉ៅ​សេទុង កាត់​ផ្លូវ​ស្តុ​ប​បូកគោ ស្តុ​ប​ជលផល មក​ផ្សារ​អ៊ី​អន​១ ជាដើម​។​

​ទាក់ទិន​នឹង​ការបន្ថែម​ចំនួន​ខ្សែ​រថយន្តក្រុង​នេះដែរ​ លោក​អភិបាល​រដ្ឋាករ​ស្វយ័ត​សាធារណៈការ​រថយន្តក្រុង​បានឱ្យ​ដឹងផង​ថា​ក្រៅពី​ការបន្ថែម​រថយន្តក្រុង​២​ខ្សែ​នៅ​ថ្ង​ទី​១​ខែកញ្ញា​នេះ ដោយឡែក​គឺ​នៅ​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៧​សាលា​រាជធានី​ភ្នំពេញ​ក៏​នឹងមាន​ការបន្ថែម​សេវា​ដឹកជញ្ជូន​ចំនួន​៣​ខ្សែ​ទៀត​ដែល​សរុប​៨​ខ្សែ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ក៏ដូចជា​កម្មករ​រោងចក្រ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

ដោយឡែក​ពាក់ព័ន្ធ​ការនិយម​ចូលចិត្ត​របស់​ពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​តាម​រថយន្តក្រុង​នាពេល​បច្ចុប្បន្ន​ត្រូវបាន​លោក​អ៊ា​ន ​សុខ​ឃីម​លើកឡើងថា​មានការ​ពេញនិយម​ពី​សំណាក់​ពលរដ្ឋ​យ៉ាង​ពេញ​ទំ​ហឹ​ង​។​កាលពីមុន​ចំនួន​អ្នកជិះរថយន្ត​ក្នុង​មួយថ្ងៃ​មានតែ​ចំនួន​ប្រមាណ ៦​ពាន់​នាក់​ទេ ប៉ុន្តែ​ពេលបច្ចុប្បន្ន​​ចំនួន​អ្នកជិះ​បាន​កើនឡើង​ពី​៩.០០០​នាក់​ទៅ​៩.៥០០​នាក់​ដែល​មានន័យថា​កំណើន​អ្នកជិះ​រថយន្តក្រុង​គឺមាន​ការកើនឡើង​ជាង​៥០​ភាគរយ​។​ក្រៅពីនេះ​បណ្តា​ពលរដ្ឋ​នៅបាន​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​ពង្រីក​ខ្សែ​រថយន្តក្រុង​បន្ថែមទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ពួកគាត់​ទៀតផង​។​

លោក​បានបញ្ជាក់​ផង​ថា “​នាពេល​បច្ចុប្បន្ននេះ​យើង​មាន​រថយន្តក្រុង​១៥៧​គ្រឿង ដោយ​ក្នុងនេះ​មានការ​ផ្តល់​អំណោយ​ពី​ប្រទេស​ចិន​ចំនួន​១០០​គ្រឿង ។​ក្រៅពីនេះ​នៅ​ឆ្នាំ​២០១៨​និង​២០១៩​កម្ពុជា​នឹង​ទទួល​រថយន្ត​ពី​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(Ji ca)ចំនួន​១៤០​គ្រឿង​បន្ថែមទៀត​”​៕​ដោយ​៖​ដេប៉ូ​/sn

រថយន្តក្រុង​កាន់តែពេញនិយមរបស់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​(​រូបៈ​ដេប៉ូ​)

​លោក អ៊ា​ន​ សុខ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​សាធារណៈការ​រថយន្តក្រុង​