នៅ​ថ្ងៃទី​១​សីហា​នេះ រថយន្តក្រុង​ថ្មី​ជំនួយ​របស់​ចិន​ថ្មី ចូល​ជំនួស​រថយន្ត​កូរ៉េ​ចាស់ៗ​

1278
ចែករម្លែក

(​ភ្នំពេញ​)៖​ចាប់ពី​ថ្ងៃទី​១ ខែសីហា​២០១៧​នេះ​រថយន្តក្រុង​ថ្មីៗ​ជាច្រើន​គ្រឿងក្នុង​ចំណោម​រថយន្ត​១០០​គ្រឿង​ដែលជា​ជំនួយឥតសំណង​របស់​​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ផ្ដល់ជូន​សាលា​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​ដំណើរ​ការរត់​ក្នុង​រាជធានី​ជំនួស​រថយន្តក្រុង​កូរ៉េ​ចាស់ៗ​ចំនួន​៥៧​គ្រឿង​ហើយ​។​
​ ​
​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​ប្រធាន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​​ធ្វើការ​ផ្លាស់ប្តូរ​រថយន្ត​ក្រុង​ចាស់​ចេញ​ដោយ​បញ្ជូនទៅ​ធ្វើការ​ជួសជុល​ហើយ​ដាក់ជំនួស​ដោយ​រថយន្ត​ក្រុង​ថ្មី​របស់​ចិន​ចំនួន​៥៧​គ្រឿង​សំរាប់​​ដឹកជញ្ជូន​អ្នកដំណើរ​នៅលើ​ខ្សែ​រត់​ទាំង​៣​ខ្សែ​ដដែល​នេះ​ឡើងវិញ​។​

​លោក ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​ប្រធាន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​ឱ្យ​អប់រំ ណែនាំ​អ្នកបើកបរ​រថយន្ត​​ទាំងអស់​អោយ​ចេះ​ស្រលាញ់ រថយន្តក្រុង​អោយ​ដូច​រថយន្ត​ផ្ទាល់ខ្លួន​ត្រូវមាន​ក្រមសីលធម៌​ ​គោរព​ច្បាប់​ចរាចរណ៍​និង​មានការ​យោគយល់​​អោយបាន​ច្រើន​ដើម្បី​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​និង​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕​ដោយ​៖​រ៉ា​ម៉ន​