នៅ​ថ្ងៃអាទិត្យ​ទី​២៨​ខែតុលា​នេះ​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ​នឹង​ចុះ​ផ្ដល់​សេវា​ពន្យា​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ

585
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​

​កូរ៉េខាងត្បូង​៖ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ចំណាយ និង​ពេលវេលា​របស់​បងប្អូន ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដការ​បង្ខិត​សេវា​ឱ្យ​គៀក​ជិត​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ទូលំទូលាយ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​សហការ​ជាមួយ មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ទីក្រុង​អ៊ី​ន​ឆន់ នឹង​ចុះ​ផ្ដល់​សេវា​ពន្យា​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ និង​ផ្សព្វផ្សាយ​កម្មវិធី​វិលត្រឡប់​វិញ​ក្រោយ​ចប់​អាណត្តិ​ការងារ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែ តុលា ឆ្នាំ​២០១៨​នេះ ។​
នេះ​បើតាម​ជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ ដែល​សេចក្តីជូនដំណឹង​នេះ​មានន័យ​ដើម​ដូចខាងក្រោម​នេះ​៖
ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​មាន​កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ សិក្សា និង​ធ្វើការ នៅ​សាធារណរដ្ឋ​កូរ៉េ​ឱ្យបាន​ជ្រាបថា ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ចំណាយ និង​ពេលវេលា​របស់​បងប្អូន ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដការ​បង្ខិត​សេវា​ឱ្យ​គៀក​ជិត​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ទូលំទូលាយ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​សហការ​ជាមួយ មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ទីក្រុង​អ៊ី​ន​ឆន់ នឹង​ចុះ​ផ្ដល់​សេវា​ពន្យា​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ និង​ផ្សព្វផ្សាយ​កម្មវិធី​វិលត្រឡប់​វិញ​ក្រោយ​ចប់​អាណត្តិ​ការងារ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែ តុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​អ៊ិន​ឆន់ ចាប់ពី​ម៉ោង ១៣:០០ ដល់​ម៉ោង ១៧:០០ រសៀល​។​
គួរ​បញ្ជាក់ដែរថា គិត​ត្រឹម​ខែតុលា ក្នុង​ឆ្នាំ​២០១៨ ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានរៀបចំ​កម្មវិធី​ចុះ​ពន្យា​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ និង​ប្រឹក្សា​យោបល់​លើ​ច្បាប់​ការងារ នៅនឹងកន្លែង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា នៅ​ទីក្រុង​នានា នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចំនួន ៧​លើក ស្មើនឹង​ជាង ១៣០០ លិខិតឆ្លងដែន ដោយ​ពុំ​ចាំបាច់​ឱ្យ​ប្រជាពលរដ្ឋ ពិបាក​ចំណាយ​ថវិកា និង​ពេលវេលា ធ្វើដំណើរ​មក​បន្ដ​នៅ​ទីក្រុង​សេ​អ៊ូ​ល​៕​