នៅ​ថ្ងៃ​អនាគត​ពលរដ្ឋ​ទូទៅ​អាចនឹងទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ដូច​មន្ត្រីរាជការ​

228
ចែករម្លែក
  • 14
    Shares

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងឱ្យដឹងថា​តាមរយៈ​ការគិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ពលរដ្ឋ​ទូទៅ​ដែលមាន​ជីវភាព​ក្រីក្រ​ឬ​មិនបាន​បំពេញការងារ​អ្វី​នោះ​ក៏​អាច​នឹងមាន​មាន​ប្រាក់​សោធន​និវត្តន៍​ដូចជា​បុគ្គលិក​វិស័យ​ឯកជន និង​មន្ត្រីរាជការ​សាធារណៈ​ដែរ​។​

​ការបញ្ចេញ​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្ររង​និង​បរិញ្ញាបត្រ​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត នា​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹង​ទៀតថា​ខណៈ​ពេលនេះ​រាជរដ្ឋាភិបាល​បាន​កំពុង​ធ្វើ​ច្បាប់​មួយ​ដើម្បី​ផ្តល់ប្រាក់​សោធន​និវត្តន៍​ដល់​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​វិស័យ​ឯកជន​ឱ្យ​ដូចនឹង​មន្ត្រីរាជការ​។​ទាក់ទិន​ទៅនឹង​រឿងនេះ​លោក​រដ្ឋមន្ត្រី​បានលើកឡើង​ឱ្យដឹងថា​៖«​គឺ​មិន​ត្រឹមតែ​វិស័យ​ឯកជន​ទេ ប្រជាពលរដ្ឋ​ទូទៅ​ដែលមាន​បញ្ហា​ជីវភាព​ក៏​អាច​នឹងមាន​ប្រាក់​សោធន​និវត្តន៍​។ អី​ញ្ចឹ​ង​ទេវា​នឹងធ្វើ​ឱ្យ​ស ង្គ​ម​មួយ​ដែល​សមធម៌​»​។​
​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា​នៅក្នុង​សម័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​មិនមាន​ការបែងចែក​ឬ​ប្រកាន់​វិស័យ​ឯកជន​និង​សាធារណៈ​នោះទេ​។​ព្រមជាមួយ​គ្នា​នៅពេល​ខាងមុខនេះ​រាជរដ្ឋាភិបាល​ក៏​នឹងមាន​គោលនយោបាយ​មួយ គឹ​ផ្តល់ប្រាក់​ដល់​ស្ត្រី​មាន​ជីវភាព​ក្រីក្រ​នឹង​ទទួល បាន​ទឹក ប្រាក់​ឧ​ត្ថ​ម្ភ​ក្នុង​រយៈពេល​២ ឆ្នាំ ឡើង​ទទួលបាន​ប្រាក់​ចំនួន​១៩០​ដុល្លារ ។
ដោយឡែក​ទាក់ទិន​ទៅនឹង​វិស័យ​កាត់ដេរ​វិញ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​អះអាង​ដែរ​ថា កម្មករ កម្មការិនី នឹង​ទទួលបាន​ប្រាក់​អតីតភាព​រយៈពេល​៦​ខែ​សម្រាប់​ឆ្នាំ​២០១៩​នេះ ។​កត្តា​នេះ​ក៏បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​ជូន​កម្មករ​ផងដែរ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។
​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​នៅក្នុង​ឆ្នាំ​២០១៩​នេះ​យើង​ក៏​កំពុងតែ​បង្ក​ឲ្យ​មានការ​ទូរ​ទាត់​ប្រាក់​អតីតភាព បើក​ជូន​កម្មករ​រយៈពេល​៦​ខែម្តង ដោយ​មិនចាំបាច់​ទុក​រយៈពេល​យូរ​ទេ ។ អតីតភាព​ដែលមាន​តាំង​ពីមុនមក​ក៏មាន​ការ​ទូរ​ទាត់​ជា​បណ្តើរៗ​កុំ​មាន​នៅសល់​។​អី​ញ្ចឹ​ង​ទេ​បងប្អូន​អ្នកធ្វើការ​ទាំងអស់​ពិសេស​នោះ​បងប្អូន ដែល​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន​មាន​ក្តីសង្ឃឹម​»​។​

​លោក​បាន​បញ្ជាក់ថា​៖«​នេះ​ជា​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​ហើយ​គោលនយោបាយ​នេះ​មិន​ថយក្រោយ​ទេ​គឺ​បន្ត​ទៅមុខ​រហូត​។​នេះ​ជាន​យោ​បោយ​ថ្មី​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ហើយ​បងប្អូន​កម្ម​ដែល​សម្រាលកូន​បាន​រយៈពេល​៩០​ថ្ងៃ​(​បី​ខែ​)​មាន​ប្រាក់​១២០​ភាគរយ​ដែល​នៅលើ​កលោក​នេះ​អត់​មាន​ទេ​»​។​ទន្ទឹម​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​សម្តេច​តេ​ជោ​ដើម្បី​ធ្វើការ​ប្រែក្លាយ​ប្រទេស​ឱ្យមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕S/

​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត ថ្នាក់​បរិញ្ញាបត្ររង​និង​បរិញ្ញាបត្រ​របស់ វិទ្យា ស្ថាន​អភិវឌ្ឍន៍​និស្សិត​នា​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​