នៅ​ទី​ផ្លូវ​សាធារណៈ​និង​តាម​ផ្សារ​ធំៗ​មាន​សភាព​ស្ងប់ស្ងាត់​ប​ន្ទា​ប់​ពី​ការ​ជំ​ងី​covit19​កើនឡើង​៨​ករណី​

97
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នៅតាម​ផ្លូវ​សាធារណៈ​សំខាន់ៗ​និង​នៅតាម​ផ្សារ​ធំៗ​ក្នុង​ខេត្ត​មាន​សភាព​ស្ថ​ប់​ស្ងាត់​ខុសពី​ធម្មតា​នា​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​បន្ទាប់ពី​មាន​អ្នក​ឆ្លង​មេរោគ​covit19​កើនឡើង​ពី​៤​ករណី​រហូតមកដល់​ពេលនេះ​មាន​ចំនួន​ដល់​ទៅ​៨​ករណី​ហើយ​។​

​គេ​សង្កេតឃើញ​នៅតាម​ដងផ្លូវ​សាធារណៈ​សំខាន់ៗ​នៅក្នុង​ទី​រួម​ខេត្តបាត់ដំបង​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ដូចជា​បុំ​ណ្យ​ចូលឆ្នាំ​និង​បុណ្យជាតិ​ធំ​ដោយ​បងប្អូន​ភាគច្រើន​នាំគ្នា​ទៅ​ដើរលេង​ក្រៅ​ខេត្ត​អស់​ធ្វើ​ឲ្យ​នៅតាម​ដងផ្លូវ​សា​ធា​រណះ​មិនសូវមាន​អ្នកធ្វើដំណើរ​។​

​ប៉ុន្តែ​ការ​ស្ងប់ស្ងាត់​នេះ​បណ្តាលមកពី​ការផ្ទុះ​ឡើង​ជំងឺ​កូវ​ស្ថិត​១៩​ដែល​នៅក្នុង​ខេត្តបាត់ដំបង​មុន​រក​ឃើញតែ​៤​ករណី​លើ​ជន​ជ​សតិ​ខ្មែរ​អ៊ីស្លាម​ដែល​ទៅ​ចូលរួម​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉​ឡេ​ស៊ី​ហើយ​រហូតមកដល់​សព្វ​ថ្ងៃ​កើនឡើង​រហូត​៨​ករណី​ដែល​កំពុង​ព្យាបាល​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ដោយឡែក​នៅតាម​ផ្សារ​ធំ​នានា​ក្នុង​ខេត្ត​មាន​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​)​ផ​ក​សារ​ណាត់​(​ផ្សារ​ធំ បាត់ដំបង​) ផ្សា​របឹង​ឈូក​ផ្សារលើ​។​ល​។​

​គឺ​មានតែ​អ្នក​ដូរ​មួយចំនួន​ក៍​បិទតូប​មិន​លក់​។​ចំណែក​អ្នកដើរ​ផ្សារ​ភាគច្រើន​មានតែ​ពេលព្រឹក​។​ចាប់ពី​ម៉ោង​១០​ឡើងទៅ​បាត់​ភ្ញៀវ​ស្ទើរ​អស់​ដូច​ឍ​ចា​ផ្សារ​ក្រមួន​ដែល​ត្រូវ​ថ្ងៃ​រលាយ​អស់​។​រីឯ​នៅ​សួនច្បារ​សម្តេច​សខេង​ដែល​ពេល​រសៀល​ចាប់ពី​ម៉ោង​៣​រហូតដល់​យប់​ក៍​មិនសូវមាន​អ្នក​មក​ដើរ​ល​រង​កម្សាន្ត​ឬ​មក​ហាត់​ប្រាំ​ដូច​ពីមុន​ទេ​ដោយសារតែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីត​១៩​ដែល​កំពុង​រាតត្បាត​ទូ​ខេត្ត​និង​ក្នុងប្រទេស​។​

​ដោយឡែក​នៅតាម​រដ្ឋបាល​ខេត្ត​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ដូចជា​សាលាខេត្ត​តុលាការខេត្ត​សាខា​ពន្ធដារ​ខេត្ត​ស្នងការ​នគរបាល​ខេត្ត​កងរាជអាវុធហត្ថ​ខេត្ត​យោធភូមិភាគ​៥​សឹក​រង​ខេត្ត​អ​ង្គ្​ភាព​រដ្ឋាករទឹក​អង្គភាព​អគ្គិសនី​ខេត្ត​និង​តាម​មន្ទីរ​មួយចំនួន​ភោជនីយដ្ឋាន​ធំៗ​មូ​យ​ចំនួន​ធ្វើការ​រឹតបន្តឹង​ការពារ​ជំងឺ​កូ​វីត​១៩​ដោយ​មុន​ចូល​គេ​ប្រើ​ឧបករណ៍​វាស់​កម្តៅ​បើ​ក្តៅ​៣៧​អង្សារ​ឡើង​មិនឱ្យ​ចូល​ទេ​គឺ​ឱ្យ​ទី​មន្ទីរពេទ្យ​សិន​ហើយ​បាញ់​អាល់កុល​លាងដៃ​ឬ​ក័លា​ង​ដៃ​នឹង​ទឹកសាប៊ូ​។​

​ចំពោះ​ករណីនេះ​រដ្ឋបាលខេត្ត​បាន​បង្កើត​គ​ណះ​កម្ម​ការ​ដើម្បី​រឹតបន្តឹង​ការពារ​ជំងឺ​កូ​វីត​១៩​នេះ​កុំ​ឲ្យ​វា​កើន​តទៅទៀត​ដោយមាន​លោក​ងួន​រត​នះ​អភិបាលខេត្ត​ជា​ប្រធាន​អភិបាលរង​ខេត្ត​ទាំងអស់​ជា​អនុប្រធាន​និង​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ជា​សមាជិក​។​
លោក​អភិបាលខេត្ត​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​គឺ​ត្រូវ​អនុវត្តតាម​ពាក្យស្លោក​”​ការពារ​ប្រសើរ​ជាង​ព្យាបាល​”​ដោយ​បងប្អូន​ម្នាក់ៗ​ត្រូវ​នាំគ្នា​ធ្វើ​អនាម័យ​ការពារ​ខ្លួន​ដោយ​មុនពេល​ហូប​អ្វី​ឬ​ក្រោយ​ហូប​អ្វិ​ហើយ​ត្រូវ​ដុស​សាប៊ូ​លាងដៃ​។​ពេល​ប៉ះពាល់​របស់​អ្វី​សង្ស័យ​ត្រូវ​លាងដៃ​ដែរ​។​

​លោក​អភិបាល​បាន​សង្ឃឹមថា​ថាបើ​បងប្អូន​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ​ឬ​ក្រសួងសុខាភិបាល​នោះ​ជំងឺ​កូ​វីត​១៩​មិន​អស​ច​រាតត្បាត​ចូលខ្លួន​យើង​បានទេ​ដូច្នេះ​បងប្អូន​ត្រូវ​រួមគ្នា​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​មានការ​កើនឡើង​នៅក្នុង​ខេត្ត​យើង​ក៍​ដូចជា​ទូទាំងប្រទេស​៕S/

​រូប​ថ​តះ​នៅតាម​ដង​ផ្ល្លូ​វ​សាធ​សរ​ណះ​មាន​សភាព​ស្ងប់ស្ងាត់ នៅតាម​ផ្សារ​មាន​សភាព​ស្ងាត់​។ តាម​អង្គភាព​មាន​បាញ់​កម្តៅ​និង​បាញ់​អាល់កុល​លាងដៃ​