នៅ​ទូទាំង​១២​ខណ្ឌ​នឹង​ដំឡើង​ភ្លើងស្តុប​មាន​បំពាក់​កា​ម៉េ​រា​សុវត្ថិភាព​ដើម្បី​សំរួលការ​កកស្ទះ​ចរាច​រណ៍​

499
​លោក​សាំ ពិសិដ្ឋបានអោយដឹងថា នៅពេលនេះ​កំណើន​យានយន្ត​ក្នុង​រាជធានី​ប្រមាណ​ជាង​៤០​ម៉ឺន​គ្រឿង​ដែលកំពុងតែ​ចោទ​ជា​បញ្ហា​ដែល​ទាមទារ​អោយ​អាជ្ញាធរ​កំពុង​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​តាមរយៈ​ការបន្ថែម​ខ្សែរ​រត់រថយន្ត​ក្រុងថ្មី​ដែល​ទើប​បានទទួល​ជំនួយ​ពី​ប្រទេស​ចិន​១០០​គ្រឿង​ផងដែរ​

(​ភ្នំពេញ)​៖ កាលពី​រសៀល​ថ្ងៃ​២៦ ខែកក្កដា​នេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​និយាយថា​ អង្គភាព​ជំនាញ​នឹងធ្វើ​ការដំឡើង​ភ្លើងស្តុប​ចរាចរណ៍​ទំនើប​ដែលមាន​បំពាក់​កា​ម៉េ​រា​ផង​នោះ​គ្រប់​ទូទាំង​១២ខណ្ឌ ដើម្បី​សំរួលការ​កកស្ទះ​ចរាច​រណ៍​​នៅ​ចុងឆ្នាំ​២០១៧​នេះ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមថា​​ប្រព័ន្ធ​ភ្លើង​ចរាចរណ៍​ដែល​រៀបចំ​ថ្មី​នេះ​មាន​លក្ខណពិសេស និង​ទំនើប​ជាង​ប្រព័ន្ធ​ភ្លើងស្តុប​ចាស់ ដោយ​ធ្វើការ​ស៊ីន​ក្រូ​ណាយ​ចង​ជា​ប្រព័ន្ធ​ចូលគ្នា ហើយ​មាន​បន្ទប់​បញ្ជា​មួយ​សំរាប់​បញ្ជា​ចេញពី​សាលា​រាជធានី​ភ្នំពេញ ជាពិសេស​គឺអាច​កំណត់​ម៉ោង​ដើម្បី​សំរួល​ទៅតាម​ទីតាំង​កកស្ទះ​តាមរយៈកាមេរ៉ា​សុវត្ថិភាព​ដែល​ចាប់​ជាប់​នៅតាម​ទីតាំង​ស្តុ​ប​តែម្តង ។​លោក​បន្ថែមថា​សំរាប់​ដំណាច់​ឆ្នាំ​​ខាងមុខនេះ ក្រសួង​នឹង​ធ្វើការ​បន្ថែម​ភ្លើងស្តុប​អោយបាន​១៨០​ទីតាំងនៅ​ខណ្ឌទទាំង១២​ក្នុង​រាជធានី​ភ្នំពេញ​៕MN.ដោយ៖រ៉ាម៉ន