នៅ​ទ្រឹង​ឯ​ចិន ​បែរ​ជា​ផ្អើល​កូរ៉ូណា​វីរុស​នៅ​កូរ៉េ​ខាងត្បូង ,​ម្នាក់​ស្លាប់​និង​១៥៦​នាក់​ឆ្លង​COVID-19

221
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​រាយការណ៍​អំពី​ការស្លាប់​លើកដំបូង​របស់​ខ្លួន​ដោយសារ​វីរុស​COVID-19 ស្របពេល​មាន​ការភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើង​នៃ​ការឆ្លង​រាលដាល​​ដោយ​ចំនួន​ករណី​ឆ្លង​នៅ​ប្រទេស​នេះបាន​កើនឡើង​ទ្វេ​ដង​ដល់​១៥៦ នាក់​។​

​ក្រុម​អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ខែ​កុម្ភៈ ជនជាតិ​កូរ៉េ​អាយុ​៦៣ ឆ្នាំ​ម្នាក់​ដែល​បាន​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​​ទីក្រុង​ឆឹង​ដូ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៃ​វីរុស​នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​គាត់​បាន​ស្លាប់​ដោយសារ​រោគសញ្ញា​ដូចជា​ជំងឺ​រលាក​សួត​។​

​មន្ទីរពេទ្យ​នេះ​បាន​ចាប់ផ្តើម​ធ្វើតេស្តរក​មេរោ​គឆ្លង​COVID-19 លើ​អ្នកជំងឺ​ទាំងអស់ បន្ទាប់ពី​មាន​ករណី​ចំនួន​២​ត្រូវបាន​រកឃើញ​នៅ​ទីនោះ​កាលពី​ថ្ងៃ​ពុធ​។​

​ពួក​មន្ត្រី​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សុក្រ​ទី​២១​កុម្ភៈ​បាន​ដាក់​ទីក្រុង​ចំនួន​២ ជា​«​តំបន់​មើលថែ​ពិសេស​»​នៅពេល​យោធា ប្រាប់​ទៅ​ទាហាន​ឲ្យស្ថិត​នៅ​តែ​ក្នុង​​បន្ទាយ​ក្នុង​កិច្ចខិតខំ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម​។​

​កូរ៉េខាងត្បូង​បាន​រាយការណ៍​ការឆ្លង​៥២​ករណី​បន្ថែម នាំ​ឲ្យចំនួន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​កើន​ដល់​១៥៦​នាក់ ភាគច្រើន​នៅ​ទីក្រុង​ដេ​ហ្គូ ដែល​ជា​ទីក្រុង​ធំ​បំផុត​​ទី​៤​របស់​កូរ៉េ​ខាងត្បូង ជាមួយនឹង​ប្រជាពលរដ្ឋ​២,៥​លាន​នាក់​។​

​ចំណោម​ករណី​ឆ្លង​ថ្មី​ទាំងនេះ ស្ត្រី​អាយុ​៦១​ឆ្នាំ​ម្នាក់​មក​ពី​ទីក្រុង​ដេ​ហ្គូ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នេះ ត្រូវបាន​ធ្វើតេស្ត​នៃ​វីរុស​នេះ​កាលពី​ថ្ងៃ​អង្គារ ទោះបីជា ​មិន​មាន​ប្រវត្តិ​ធ្វើដំណើរ​កាលពី​ពេល​ថ្មីៗ​និង​គ្មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​មនុស្ស​ដែល​មាន​ករណី​ឆ្លង​មុនៗ នោះ​ក៏​ដោយ​​។​ស្ត្រី​នេះ​បាន​ទៅ​ធ្វើការ​បន់ស្រន់​នៅ​​ព្រះវិហារ​មួយ​ហើយ​សមាជិក​ព្រះវិហារ​នេះ​ជាង​៤០០​នាក់​ចេញ​រោគសញ្ញា​COVID-19 តែ​នៅ​មិនទាន់​ធ្វើតេស្ត​រក​វីរុស​នៅឡើយ​ទេ​។​

​ផ្សារ​លក់ដូរ ភោជនីយដ្ឋាន​និង​បណ្តា​វិថី​នៅក្នុង​ក្រុង​មាន​សភាព​ស្ងាត់​ជាទូទៅ នៅពេល​អភិបាលក្រុង​ហៅ​ការផ្ទុះ​ជំងឺ​នេះ​ថា​ជា​«​វិបត្តិ​មិនដែល​ធ្លាប់មាន​»​និង​អំ​​ពា​វនាវ​ឲ្យ​អ្នក​ក្រុង​នៅក្នុង​ផ្ទះ​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏​មាន​ផែនការ​បញ្ជូន​បុគ្គលិក​ពេទ្យ​យោធា និង​ផ្គត់ផ្គង់​ទៅ​តាំងធ្វើ​ចត្តា​ឡីស័​កនៅ​ទីក្រុង​ផ្ទុះ​ជំងឺ។​នៅ​រដ្ឋធានី​សេ​អ៊ូ​ល ពួក​មន្ត្រី​ក្រុង​បាន​​និយាយ​ថា ​អាជ្ញាធរ​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ការជួប​ជុំ​តវ៉ា​ឬ​បាតុកម្ម​ធំៗ ដែល​ច្រើន​ត្រូវ​គេ​រៀបចំ​ធ្វើ​នៅ​ចុង​សប្តាហ៍​៕​ប្រែ​សម្រួលៈ​សុខា​/​វាសនា​/Ha

បុគ្គលិក​ពេទ្យ​ពាក់​សម្លៀកបំពាក់​ការពារ​ហើយ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្រុង​ដេ​ហ្គូ ដែល​ត្រូវបាន​ប្រកាស​ជា​តំបន់​ត្រូវ​មើ​ថែ​ពិសេស​បន្ទាប់​ពី​កូរ៉ូណា​វីរុស​វាយលុក​

អ្នកក្រុងដេហ្គូសង្ស័យឆ្លងវីរុស នៅរង់ចាំចូលពិនិត្យសុខភាព