នៅ​បន្ត​សុពលភាព លិខិតឆ្លងដែន និង​ប្រឹក្សា​ច្បាប់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ដោយ​ឥតគិតថ្លៃ​, នៅ​ថ្ងៃទី​១៥​ខែកក្កដា​នេះ​

858
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ប្រទេស​កូរ៉េ​៖ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ នឹង​ទទួលបាន ការបន្ត​សុពលភាព លិខិតឆ្លងដែន និង​ប្រឹក្សា​ច្បាប់​ការងារ ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ។​នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា នេះ​។​
​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​ឲ្យ​ដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិ យស សូម​ជម្រាប​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​សិក្សា ធ្វើការ និង​រស់នៅ សាធារណរដ្ឋ​កូរ៉េ​ជ្រាបថា ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ចំណាយ និង​ពេលវេលា របស់ បង ប្អូន ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដការ បង្ខិត​សេវា​ឱ្យ​ជិត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា បាន​សហការ​ជាមួយ អង្គភាព​អភិវឌ្ឍន៍ ធនធានមនុស្ស​កូរ៉េ​ប្រចាំ​ទីក្រុង​ថេ​ហ្គូ នឹង​ចុះ ផ្ដល់ សេវា​បន្ដ​សុពលភាព លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ និង​ផ្សព្វ ផ្សាយ​កម្មវិធី​វិលត្រឡប់​វិញ ក្រោយ​ចប់​អាណត្តិ​ការងារ នៅ​ថ្ងៃអាទិត្យ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អង្គភាព​អភិវឌ្ឍន៍ ធនធានមនុស្ស​កូរ៉េ ប្រចាំ​ទីក្រុង​ថេ​ហ្គូ ដោយ​ចាប់ផ្តើម​អនុវត្ត​ការងារ​ពី​ម៉ោង ១៣​និង​០០ ដល់​ម៉ោង ១៦​និង​០០ រសៀល​។​
​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អញ្ជើញ​ទៅ​ទទួល​សេវា ឥត​បង់ថ្លៃ​នេះ​ឱ្យបាន​ច្រើន​កុះករ​។​កន្លងមក​មន្ត្រី​ស្ថាន​ទូ​កម្ពុជា​ពិសេស​លោក ឡុង ឌី​ម៉​ង់ ផ្ទាល់​បានធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជា​រៀងរាល់ថ្ងៃ​សៅ​និង​ថ្ងៃអាទិត្យ​ដោយ​មិន​គិតពី​ថ្ងៃ​សម្រាក​ការងាររាជការ​នៅទេ​គឺ​ដើម្បី​សេចក្ដីសុខ​របស់​ពលរ​ដ្ឋ​ខ្មែរ​នៅ​កូរ៉េ​នេះ​តែម្ដង​៕