នៅ​បន្ទាយឆ្មារ​ជិះ​កង់​និង​អុំទូក​ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ​និង​ហូប​អំបុក​៩​វិច្ឆិកា

417
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​នៅ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​មានការ​ជិះ​កង់​និង​អុំទូក​ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ​និង​ហូប​អំបុក​៩​វិច្ឆិកា​។​លោក​ហេង​សុភ័ក្ត្រ​មេឃុំ​បន្ទាយឆ្មារ​និង​លោក​វ៉ែន​សំ​អូន​សមា​ជិ​ក្រុ​ប្រឹក្សា​ស្រុក​ថ្មពួក​បានឱ្យដឹង​កាលពី​ថ្ងៃទី​១០​ខែវិច្ឆិកា​ថា​អបអរ​នៃ​ពិធី​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​១៩៥៣៩​វិច្ឆិកា​២០១៩​។​

​បងប្អូន​បាន​ជួបជុំ​ពិសារ​អំបុក​កត​ព្វ​កិច្ច​តេ​ជោ​សន្តិភាព​”​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​”​កាល​ថ្ងៃ​៩​វិច្ឆិកា​នៅ​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ​មានកម្ម​វិធី​ជិះ​កង់​ដែល​ដឹកនាំ​ដោយ​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​។​

​ក្នុងនោះ​មានកម្ម​វិធី​ចាត់តាំង​បោក​បែនស្រូវ​លីង​បុក​អុំ​និង​ហូប​អំបុក​មាន​មន្ត្រីរាជការ​កងកម្លាំង​និង​ពលរដ្ឋ​ចូលរួម​រាប់ពាន់នាក់​ភ្ញៀវ​បរទេស​ក៏​ចូលរួម​ដែរ​។​លុះដល់​ថ្ងៃទី​១០,១១,១២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​កសិណ​ប្រាសាទបន្ទាយឆ្មារ​មានកម្ម​វិធី​អុំទូក​ប្រពៃណី​រំលឹក​ដល់​វីរៈ​កងទ័ពជើងទឹក​ដែលមាន​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ ៕S/

​រូប​ថ​តៈ​នៅ​បន្ទាយឆ្មារ​មានការ​ជិះ​កង់​បុក​អំបុក​និង​អុំទូក​ប្របៃណី​ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ​និង​ហូប​អំបុក​៩​វិច្ឆិកា (​រូបៈ ប​.​ជ័យ )​