នៅ​បន្ទាយមានជ័យ​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ​និង​សំណង់​កើន​ដល់​ជាង​៥០០​ខ្នង តែ​ការឆ្លើយតប​ទាន់ពេល

360
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ នៅ​បន្ទាយមានជ័យ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ ​និង​សំណង់​កើន​ដល់​ជាង​៥០០​ខ្នង តែ​ការឆ្លើយតប​ទាន់ពេល។ទោះយ៉ាងណា យោង​ការព្យាករណ៍​របស់​ក្រសួង​ធន​ធាង​ន​ទឹក​ និង​ឧតុនិយម​ម​ន្ត្រីបាន​ព្រមាន​ថា ក្នុង​ខែមេសា ឧសភា​ឆ្នៃ​២០១៩​នេះ ​នឹងមាន​ភ្លៀង​លាក​យ​ឡំ​ខ្យល់​កន្ត្រាក់ មាន​ផ្គរ​រន្ទះ មាន​រលក​កំដៅ​ដែល​អាច​បង្ក​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បន្តទៀត។​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ក្នុង​ពិធី​ចែក​អំណោយ​មនុ​ស្សធ​ម៍​របស់​កាកបាទក្រហម​កម្ពុជា​ខេត្តបន្ទាយមានជ័យ ​សម្រាប់​ស្រុក​ស្វាយចេក ស្រុក​មង្គល​បូរី ស្រុក​ព្រះនេត្រព្រះ​និង​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​២២​ខែមរ​សា ឲ្យដឹងថា​ ស្ថានភាព​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​ក្នុង​៩​ស្រុក ក្រុង​នៃ​ខេត្តបន្ទាយមានជ័យ​តាំងពី​ខែមីនា​ដល់​ថ្ងៃទី​២២​ខែមេសា​ថា ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ជាង​១​លើក​នៅ​ជាង​៣០​ឃុំ​សង្កា​ត់ នៃ​ស្រុក​ក្រុង​ទាំង​៩។​

លោក បន្តថា ខ្យល់​កន្ត្រាក់​បាន​បង្ក​ខូចខាត ប៉ើង​ដំបូល​ស័ង្កសី​ជិត​៧.០០០​សន្លឹក ខូច​ឈើ​ជាង​២០០​ផ្លាន។ ក្នុងនោះ​រន្ទះភ្លើង​ក៏បង្ក​ឆេះ​ផ្ទះ​១​ខ្នង រន្ទះបាញ​ស្លាប់​មនុស្ស​៣​នាក់ របួសស្រាល​៥​នាក់។ ក្នុងនោះ ក៏​ខូចខាត​កុដិ រោង​ម៉ា​ស៊ី​ន សាលារៀន​ផងដែរ។​ តែ​បាន​ឆ្លើយតប​ដូចជា​ផ្តល់​ស័ង្កសី​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ជាង​៥.០០០​សន្លឹក ហើយនឹង​ឲ្យ​បន្ថែម​ជា​បន្តបន្ទាប់ ។​

លោកក៏បានផ្តល់​ការជួយ​សម្រួល​ទីជម្រក​បណ្តោះអាសន្ន បាន​ផ្ថ​ល់​ឈើ​និង​សម្ភារ​:​សំណង់ ជួយ​សាងសង់​ឡើងវិញ​និង​ផ្តល់​អំណោយ​មនុស្ស​ធ​ម៍​ជាបន្ទាន់ ។​

លោក ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មានប្រសាសន៍​ចូលរួម​រំលែក​ទុក្ខលំបាក និង​ការបាត់បង់​ខូចខាត​ផ្ទះសម្បែង ទ្រព្យ​សម្បត្តិ​និង​បាត់បង់​ជីវិត​របស់​ប​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​និង​រន្ទះបាញ់​នៅ​ស្រុក ក្រុង​ទាំង​៩​នៃ​ខេត្តបន្ទាយមានជ័យ​នាក​ពេលកន្លងមក​និង​ថ្មីៗ​នេះ ។​

លោក បាន​អំពាវនាវ​អោយ​បងប្អូន​ពលរដ្ឋ​ប្រុងប្រយ័ត្ន បញ្ចៀស​គ្រោះថ្នាក់​។​ ហើយ​អាច​ប្រើប្រាស​មធ្យោបាយ​បែប​វិទ្យាសាស្ត្រ​​ផង បែប​ជំនឿ​រូបី​យ​មាន​បន់ស្រន់​សុំ​ទេវ​: សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​ទេវតា​ឆ្នាំ​ថ្មី មាន​សែន​ជ្រួក​ខ្វៃ ជាដើម​សុំ​កុំអោយ​មាន​គ្រោះកាច គ្រោះភ័យ​។​

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បាន​កោតសរសើរ​និង​ថ្លែង​អំណ​គុណ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​នគរបាល កង​ទ៍​ព កងរាជអាវុធហត្ថ និង​ក្រុមការងារ​ផ្សេងទៀត​ដ​ងែ​ល​បាន​ឆ្លើយតប​ទាន់ពេល​ និង​ចំ​បំណង​របស់​ពល​ត​ដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​៕B/