នៅ​បន្ទាយមានជ័យ​តែងតាំង​ផ្លាស់ប្តូរ​និង​ចួ​ល​កាន់តំណែង​អភិបាលរង​ស្រុក​ក្រុង​ជា​បន្តបន្ទាប់​

203
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​នៅ​បន្ទាយមានជ័យ​មាន​បន្ថែម​តែងតាំង​ផ្លាស់ប្តូរ​និង​ប្រកាស​ចួ​ល​កាន់តំណែង​អភិបាលរង​ស្រុក​ក្រុង​ជា​បន្តបន្ទាប់​។​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​បាន​រំលឹក​ពី​ការខិតខំ​បំពេញការងា​ដោះស្រាយ​នូវ​រាល់​បញ្ហា​។​ដែល​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​រដ្ឋបាលខេត្ត​និង​ប្រជាពលរដ្ឋ​ប្រគល់ជូន​ហើយ​បានធ្វើ​ឲ្យ​ក្រុង​សិរីសោភ័ណ​ទទួល​បានកា​រ​រីកចម្រើន​សុខ​សុវត្ថិភាព​។​លោក​ក៏​ស្វាគមន៍​ដល់​មន្ត្រី​ថ្មី​ហើយ​សង្ឃឹមថានឹង​បាន​ចូលរួម​ធ្វើ​ការងារ​ក្នុង​ក្រុង​។​

លោក​វ៉ន​វណ្ណា​នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​បន្ទាយមានជ័យ​បាន​អាន​លិខិត​តែងតាំង​លោកស្រី​ហ៊ាង​គឹមស៊ាន​ពី​មន្ត្រី​សាលាខេត្ត​មកជា​អភិបាលក្រុង​សិរីសោភ័ណ​។​ក៏មាន​តែងតាំង​លោក​តែម​មាស​ជា​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​សំណង់​និង​ភូមិបាល​ក្រុង​និង​លោក​ហ៊ុន សំអាត​ជា​អនុប្រធាន​ការិយាល័យ​ធម្មការ​និង​កិច្ចការ​សាសនា​ក្រុង ។​

​មុននេះ​និង​នា​ថ្ងៃ​ខាងមុខ​ក៏មាន​តែងតាំង​ផ្លាស់ប្តូរ​អភិបាលរង​និង​ប្រធាន​អនុប្រធាន​មន្ត្រី​ជំនាញ​នៅ​ស្រុក​ក្រុង​ជា​បន្តបន្ទាប់ ដូចជា​ស្រុក​ថ្មពួក ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​មង្គល​បូរី​ស្រុក​ភ្នំស្រុក ស្វាយចេក​ព្រះនេត្រព្រះ​ម៉ាឡៃ​ផងដែរ​។​មន្ត្រី​ទទួលបាន​ការតែងតាំង​បាន​សាទរ​ថ្លែងអំណរគុណ​និង​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បំពេញភារកិច្ច​ឱ្យបាន​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួម​សូម​អបអរសាទរ​ចំពោះ​មន្ត្រី​ដែល​ទទួលបាន​ការតែងតាំង​និង​ឡើង​តួនាទី​ថ្មី​ហើយ​ណែនាំ​អោយ​ខិតខំ​ចូលរួម​បំពេញការងារ​រួមគ្នា​។​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជូន​ក្រុង​សិរីសោភ័ណ​។​សំខាន់​ជាង​នេះ ត្រូវគោរព​ឲ្យ​បាន​នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​១​ឆ្លុះកញ្ចក់​,២​ងូតទឹក​,៣​ដុសក្អែល​,៤​ព្យាបាល​និង​៥​វៈ​កាត់​និង​បាវចនា​២​គឺ​១​កែទម្រង់​ខាងក្នុង​។​២​បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕S/

​រូបថត​៖​លោក​អ៊ូ​រាត្រី​ប្រគល់​ប្រកាស​និងសេចក្តីសម្រេច​តែងតាំង​អភិបាលរង​និង​អនុប្រធាន​ការិយាល័យ​នៃ​ក្រុង​សិរីសោភ័ណ (​រូប​៖ ភ្នំ​ស្វាយ​)​