នៅ​បាត់ដំបង​គ្រោះថ្នាក់​ចរាចរ​ក្នុង​ខែវិច្ឆិកា​មាន​១៩​លើក បាត់​បង់ជីវិត​ប្រាំបួន​នាក់​

172

បាត់ដំបងៈ​នាយការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​ក្នុង​ខេត្តបាត់ដំបង នា​ខែវិច្ឆិកា​កន្លងទៅ​កើតឡើង ចំនួន​១៩​លើក គឺ​ការកើនឡើង​ចំនួន​បួន​លើក​(​ធៀប​ខែតុលា​) បណ្តាល​ឲ្យ​ស្លាប់​ប្រាំបួន​នាក់ កើនឡើង​បីនាក់ និង​របួសធ្ងន់​ចំនួន​១៩​នាក់ (​ស្រី​ប្រាំពីរ​នាក់​) កើន​ពីរ​នាក់ និង​របួស ស្រាល ចំនួន​១១​នាក់​( ស្រី​បី​នាក់ )​។​
​លោក​វរសេនីយ៍ឯក សាត គឹម​សាន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្ត បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរ​ទាំង​១៩​លើក​នេះ​មាន​ប្រភេទ​ធ្ងន់ ចំនួន​១៧​លើក និង​គ្រោះថ្នាក់​ប្រភេទ​ស្រាល ចំនួន​ពីលើ​ក​។ ខូចខាត​រថយន្ត​តូច​៣​គ្រឿង រថយន្ត​ធំ​៣​គ្រឿង​និង ខូច​ម៉ូតូ​១៩​គ្រឿង ។​
​ ​លោក​សាត គឹម​សាន បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន គឺ​បង្កឡើង​ដោយ​ល្បឿន​លឿន ចំនួន​ប្រាំបី​លើក​, ស្រវឹងស្រា​ចំនួន​មួយ​លើក​, ប្រជែង​គ្រោះថ្នាក់​បី​លើក ,​មិន​គោរព​សិទ្ធិ​បី​លើក ,​បើកបរ​មិន​ប្រកាន់​ស្តាំ​ពីរលើក និង​ផ្សេងៗ​ពីរលើក ៕MN/ដោយៈគ្រញូង

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរនៅខេត្តបាត់ដំបងនាខែវិច្ឆិកា