នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​ប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០១៨​និង​អនុវត្តន៍​ទិសដៅ​ឆ្នាំ​២០១៩

359
ចែករម្លែក
  • 21
    Shares

ដោយ​៖​ភ្នំ​ដែក​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​៦ ខែ មិនា ឆ្នាំ ២០១៩​លោក​ឧ​ត្ត​ម​អាគា​នុ​រក្ស​ថ្នាក់​លេខ​១​ម៉ៅ សំបុណ្យ អគ្គនិ​យក​រង​នៃ​អគ្គនិ​យក​ដ្ឋា​ន​ពន្ធនាគារ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធ​ការងារ​ឆ្នាំ​២០១៨​និង​អនុវត្តន៍​ទិសដៅ​បន្ត​ឆ្នាំ​២០១៩​របស់​ពន្ធនាគារ​ខេត្តព្រះវិហារ​។ អញ្ជើញ​ចូលរួម​ពី​ឧ​ត្ត​ម​អាគា​នុ​រក្ស​ថ្នាក់​លេខ​២ យន់ ម៉ា​នី ប្រធាន​ពន្ធ​ធានា​គា​ខេត្តព្រះវិហារ និង ថ្នាក់ដឹកនាំ​មន្ត្រី​ពន្ធ​ធានា​គារ​ជាច្រើនរូប​បាន​អញ្ជើញ​ចូលរួម នៅ​ពន្ធ​ធានា​គារ​ខេត្តព្រះវិហារ​។​

​ឧ​ត្ត​ម​អាគា​នុ​រក្ស​ថ្នាក់​លេខ​២​យន់​ម៉ា​នី​ប្រធាន​ពន្ធ​ធានា​គា​ខេត្តព្រះវិហារ​បានបញ្ជាក់​របាយការណ៍​ស្ដីពី​លិទ្ធ​ផល​ការងារ​ឆ្នាំ​២០១៨​កន្លងទៅ​និង​បន្ត​អនុវត្តន៍​ទិសដៅ​ឆ្នាំ​២០១៩ អង្គភាព​បាន​ប្រមូលផ្ដុំ​ដឹកនាំ​កម្លាំង​អនុវត្តន៍​នូវ​ការងារ​សំខាន់ៗ​មួយចំនួន​ដែលមាន​ជាអាទិ៍​។

ការងារ​ពង្រឹង​កិច្ចការ​សន្តិសុខ សុវត្ថិភាព​ពន្ធនាគារ ការងារ​កសាង​ជួសជុល​កែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ កែលម្អរ​លក្ខខណ្ឌ​រស់​នៅ​របស់​ជន​ជាប់ឃុំ ការងារ​បណ្តុះបណ្ដាល​ព​ង្រឹ​ង​សមត្ថកិច្ច​មន្ត្រី​។ សេវា​សុខភាព ការងារ​អប់រំ​កែប្រែ​ស្ដារនីតិសម្បទា​ជន​ជាប់ឃុំ​និង​ផ្សព្វផ្សាយ​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគា​ដល់​ជន​ជាប់ឃុំ​ជាប្រចាំ​ផងដែរ​។​

​ឧ​ត្ត​ម​អាគា​នុ​រក្ស​ថ្នាក់​លេខ​២​យន់​ម៉ា​នី​បាន​បន្តទៀតថា​៖​ជន​ជាប់ឃុំ​កំពុង​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ​ប្រៀបធៀប​ជន​ជាប់ឃុំ​ឆ្នាំ​២០១៨​កើនឡើង​ចំនួន​៦៦​នាក់​។​ស្រី​១០​នាក់​ស្មើ​និង​១៧,៩៨​ភាគរយ​។​បទល្មើស​ចាប់​ចូលក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ​ច្រើនជាងគេ​គឺ​ពាក់ពាន់​ទៅ​និង​ករណី​គ្រឿងញៀន​។​

​លោក​ឧ​ត្ត​ម​អាគា​នុ​រក្ស​ថ្នាក់​លេខ​១ ម៉ៅ សំបុណ្យ អគ្គនិ​យក​រង​នៃ​អគ្គនិ​យក​ដ្ឋា​ន​ពន្ធនាគារ​បានឱ្យដឹង​ថា​៖ យោងតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​មន្ត្រី​ពន្ធនាគារ ត្រូវតែ​អប់រំ​កែប្រែ និង​ផ្ដល់នូវ​វិ​ជា្ជ​ជីវ​:​ដល់​ជន​ជាប់ឃុំ​។ ក្រោយពី​មានការ​អនុញាតិ​ឲ​មាន​សេរីភាព​នៅក្រៅ​ឃុំ ដើម្បី​កែប្រែ​និង​មាន​ជំនាញ​ស្រេច​ផង​នោះ​និង​ប្រកបមុខរបរ​ស្របច្បាប់ តំរូវ​តាម​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច​របស់​រាជ​រដ្ឋ​បាល​កម្ពុជា​។​

  សូមបញ្ជាក់​ផងដែរ​ថា​ក្រោយពី​ទទួល​បទបញ្ជា​យ៉ាង​តឹងរឹង​ចំពោះ​ជន​ជាប់ឃុំ​មិនត្រូវ​ប្រើ​ទូរស័ព្ទ និង​នាំ​ទូរស័ព្ទ​ចូលក្នុង​ពន្ធនាគា ចាប់ពីពេលនេះ​តទៅ ហើយក៏​ជា​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​៕S/,
#