នៅ​ព្រឹក​ថ្ងៃទី​១២​កញ្ញា​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ចូលរួម​បើក​ពិ​ព័រ​ណ៌​អាស៊ាន​ចិន​លើក​ទី​១៥​រួចមក​បន្តដំណើ​ទៅកាន់​ប្រទេស វៀតណាម​

979
ចែករម្លែក

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ១២ ខែ កញ្ញា ដែលជា​ថ្ងៃទី​៣​នៃ​ការ​ស្នាក់នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​គង់​ស៊ី ប្រទេស​ចិន សម្តេច​អគ្គមហាសេនា​ប តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ការបើក​ពិធី​តាំង​ពិ​ព័រ​ណ៌​អាស៊ាន​ចិន​លើក​ទី​១៥​ដែល​កម្ពុជា​ជា​ប្រទេស​កិត្តិយស ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​និង​ឡើង​ថ្លែង​សន្ទរកថា​ក្នុង​ពិធី​នោះ​ផងដែរ ។ បន្ទាប់មក​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​ដើម្បី​សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា រួមទាំង​អញ្ជើញ​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ ។

ត​មក​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចាកចេញ​ពី​ទីក្រុង​ណាន់​នី​ង​ប្រទេស​ចិន​ហោះ​ត្រង់​ទៅកាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​ល​លោក​ស្តីពី​អាស៊ាន ៤.០ (​សំដៅ​ទៅលើ​ការវិវឌ្ឍ​ឧស្សា ហ​កម្ម​ទី​៤ ) ។

​វេទិកា​នេះ​មាន​ថ្នាក់ដឹកនាំ​អាស៊ាន​និង មាន​នាយករដ្ឋមន្ត្រី​ស្រីលង្កា និង រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេសមួយ​ចំនួន​មាន​ទាំង​ប្រទេស​ជប៉ុន​ចូលរួម​ផងដែរ ។​

​យោងតាម​ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អមដំណើរ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក អិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សមាជិក​រាជ​រដ្ឋា ភិ​បាលដ​ទៃទៀត ព្រមទាំង​ធុរជន​ពី​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​បើតាម​ក្រសួងការបរទេស​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំនេះ​នឹង​ជា​ឱកាស​ដ៏​ល្អ​មួយទៀត សម្រាប់​មេដឹកនាំ​រដ្ឋាភិ បាល អង្គការ​អន្តរជាតិ និង​សាជីវកម្ម​ធំៗ ដើម្បី​ពិភាក្សា​អំពី​កាលានុវត្តភាពនិង​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​ ៤ ដល់​រដ្ឋា​ភិបាល​អាស៊ាន និង​អង្គភាព​ពាណិជ្ជកម្ម​នានា ព្រមទាំង​រិះរកមធ្យោបាយ​ ដើម្បី​ប្រើប្រាស់​នវានុវត្តន៍ និង ការសហការ​រវាងរ​ដ្ឋ​និង​ឯកជន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ទាំងនោះ​។

​ក្រៅពី​កិច្ចប្រជុំ​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ជួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក រ៉ានី​ល វី​ក​ក្រេ​ម​មេ​ស៊ី​ង្ហ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ស្រីលង្កា ,​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម ,​លោក ថោង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សា​ធា រណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​, លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន និង ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ដោយ សាស្ត្រាចារ្យ ក្លូ​ស ស្វ​ប់ ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​។​ ​

​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​និង​ធ្វើ​មាតុភូមិ​និ​វ​វត្ត​ន៍​មកដល់​មាតុភូមិ​វិញ​នៅ​ល្ងាច​ថ្ងៃទី ១៣ ខែកញ្ញា ២០១៨ ៕ BR

សកម្មភាពសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងខេត្តគង់ស៊ី ប្រទេសចិន ថ្ងៃទី ១១ ខែ​កញ្ញា ៕