ព្រឹក​ថ្ងៃនេះ តុលាការ​ចាប់ផ្តើម​សវនាការ​សំណុំរឿង លោក កឹម សុខា ក្រោម​បទ​ចោទក្បត់ជាតិ

181
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករានេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទចោទប្រកាន់ស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។​

​សវនាការ​នេះ នឹងធ្វើ​ឡើង​នៅ​សាល​សវនាការ​ទី​១ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​វត្តមាន​លោក កឹម សុខា និងអ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ផងដែរ​។

​ជាមួយគ្នានេះ កងកម្លាំង​ជាច្រើន​នាក់ បានដាក់​ពង្រាយ​ជុំវិញ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណងរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈផងដែរ​។​

​សវនាការ​នេះ គឺ​មិន​រំពឹងថានឹង​បញ្ចប់​ត្រឹម​ថ្ងៃទី​១៥ ខែមករា​នេះ​ទេ ពោលគឺអាច​នឹង​ប្រើ​រយៈពេល​ជាច្រើន​ថ្ងៃ ដើម្បី​បង្ហាញ​ការពិត​នៃ​សំណុំរឿង​ដ៏​ក្តៅគគុក​មួយ​នេះ​៕ ល/សរន​/Ha