នៅ​ព្រឹក​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​តំបន់​ទួល​សង្កែ​

81

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ពុធ​ទី​០៣ ខែមករា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​អញ្ជើញ​ជួប​សំណេះសំណាល​ដោយ​​ផ្ទាល់​ជាមួយ​កម្មករ កម្មការិនី​សរុប ១៣.៥៤៦​នាក់ មកពី​រោងចក្រ​ចំនួន​១៣ នៅ​តំបន់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​នេះ​គឺជា​ជំនួប​លើក​ទី​២៦​ហើយ ចាប់តាំងពី​ថ្ងៃអាទិត្យ​ទី​២០ ខែសីហា ឆ្នាំ​២០១៧​មក ដោយមាន​កម្មករ កម្មការិនី​សរុប​ជាង​៣០​ម៉ឺន​នាក់​​ហើយ បាន​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​៕