នៅ​ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចែក​សញ្ញាបត្រ​និង​សម្ពោធ​អគារ​ទេពកោសល្យ​វិស្វកម្ម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា

134

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ចែក​សញ្ញាបត្រ​និង​សម្ពោធ​​អគារ​ទេ​ព្យ​កោសល្យ​វិស្វកម្ម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​បើតាម​សេចក្តីប្រកាស​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បានឱ្យដឹងថា និស្សិត​វិទ្យាស្ថាន​ដែល​នឹង​ទទួលបាន​សញ្ញាបត្រ​ពី សម្តេច​តេ​ជោ ហ៊ុន សែន នៅពេលនោះ​រួមមាន និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្ររង​វិស្វកម្ម​ជំនាន់​២០, ២១ និង ២២, និស្សិត​បរិញ្ញាបត្ររង​វិស្វកម្ម ជំនា​ន់ទី​៩, ទី​១០ និង​ទី​១១, វិស្វករ​ជំនា​ន់ទី​៣០ ទី​៣១ និង​ទី​៣២ និង​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជំនា​ន់ទី​៥ ទី​៦ និង​ទី​៧​។​

​និស្សិត​ជ័យលាភី​សញ្ញាបត្រ​បរិញ្ញាបត្ររង​វិស្វកម្ម បរិញ្ញាបត្រ​វិស្វកម្ម វិស្វករ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​អាហារូបករណ៍ និង​ផ្នែក​សិក្សា​​បង់ថ្លៃ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​ត្រូវ​ទទួល​សញ្ញាបត្រ សរុប​ចំនួន ២.៣២៨ នាក់​(​នារី​៥១២​នាក់​)​ក្នុងនោះ​មាន​និស្សិត​ផ្នែក​​អាហារូបករណ៍​ចំនួន ២៤៦​នាក់ (​នារី ៨៣​នាក់​) និង​និស្សិត​ផ្នែក​សិក្សា​បង់ថ្លៃ​ចំនួន ២០៨២​នាក់​(​នារី ៤២៩​នាក់​) បាន​ចែកចេញជា​៖១.​ថ្នាក់​សញ្ញាបត្រ​បរិញ្ញាបត្រ​រង​វិស្វកម្ម មាន​ចំនួន ៥១៤​នាក់​(​នារី​១៥៩​នាក់​)​។​២.​ថ្នាក់​បរិញ្ញាបត្រ​វិស្វកម្ម មាន​ចំនួន ២៣៥​នាក់​(​នារី​៣៣​នាក់​)​។​៣.​ថ្នាក់​វិស្វករ មាន​ចំនួន ១៥០០​នាក់​(​នារី​៣០៨​នាក់​)​។​៤.​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ មាន​ចំនួន ៧៩​នាក់​(​នារី​១២​នាក់​)៕​ដោយ​៖​វិបុល​/sn