នៅ​ព្រឹក​នេះ តុលាការ​ចាប់ផ្តើម​សវនាការ​សំណុំរឿង លោក កឹម សុខា សាជាថ្មី

207
ចែករម្លែក

ដោយ​៖​ឆាយា​នាថ / ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា នេះ បន្ត​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ សាជាថ្មី ជាមួយ​ការ​រឹតបន្តឹង​សន្តិសុខ ជុំវិញ​បរិវេណ​តុលាការ​ដដែល ក្នុង​គោលបំណង​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​។​

​សវនាការ​សំណុំរឿង​ដ៏​ក្តៅគគុក នេះ នឹងមិន​រំពឹងថា អាច​បញ្ចប់​រយៈពេល​ខ្លី​នោះទេ ដោយសារ​តែមាន​អ្នកពាក់ព័ន្ធ​ជាច្រើន ដែល​ត្រូវ​ផ្តល់​សក្ខីកម្ម​ជូន​តុលាការ និង មាន​ដំណាក់កាល​នីតិវិធី ជាច្រើន​ផងដែរ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ ទោស​ក្បត់ជាតិ ពាក់ព័ន្ធ​ការរួម​គំនិត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ។ ប៉ុន្តែ តាំងពីដើម​រហូតមក​ទល់​ពេល​សវនាការ នេះ លោក កឹម សុខា តែងតែ​ឆ្លើយ​បដិសេធ​ការចោទប្រកាន់​គ្រប់​ដំណាក់កាល​ទាំងអស់ ។​

​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ កំពុង​រង់ចាំ​មើល​ទាំង​អន្ទះសា ចំពោះ​ជោគវាសនា​របស់លោក កឹម សុខា នាពេលនេះ​៕ ល​