នៅ​ព្រឹក​នេះ សមត្ថកិច្ច​បញ្ជូន​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា ទៅ​តុលាការ​

183
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា សម្លាប់​គូស្នេហ៍​ស្រី​ស្រឡាញ់​ស្រី​ដូចគ្នា បាន​បិទ​បញ្ចប់​ហើយនៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​។

​លោក​អធិការនគរបាល​ខណ្ឌ​មានជ័យ បន្តថា ករណីនេះ គឺមានតែ​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា ដែលជា​អ្នកប្រព្រឹត្ត ពោលគឺ​គ្មាន​អ្នកដទៃ​ផ្សេងទៀត​ទេដែល​ត្រូវ​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា នេះ​។

​នៅ​ដំណាក់កាល​ប៉ូលិស ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង អាយុ​៤៥​ឆ្នាំ បាន​សារភាព​រួចហើយថា ពិតជា​បានសម្លាប់​ជនរងគ្រោះ​ឈ្មោះ ងិន សុខលី អាយុ​៥០​ឆ្នាំ ពិតប្រាកដ​មែន ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​។

​អំពើ​ឃាតកម្ម​ដ៏​រន្ធត់​នេះ គឺបាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២ យប់​ថ្ងៃទី​១១ ខែមករា នៅ​​ផ្ទះ​លេខ L42A ក្នុង​បុរី​វីឡា​ថោ​ន ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។

​តាម​ដំណើរ​រឿង គឺជនរងគ្រោះ​ឈ្មោះ ងិន សុខលី បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង មកលេង​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង ដោយមាន​ទំនាក់ទំនង​ស្រឡាញ់​ស្រី​ដូចគ្នា​។ ពេលនោះ​ជនសង្ស័យ​បានឃើញ​ជនរងគ្រោះពុំមាន​ពាក់​ចិញ្ចៀនពេជ្រ​ទាំង​ពីរ​វង់​ដូច​ធម្មតា បាន​ខឹង​ប្រច័ណ្ឌ ដោយ​ដឹងថា​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ផ្សេងទៀត ទើប​ជនសង្ស័យ​បាន​ទារលុយ​ចំនួន​១៥០០០​ដុល្លារ ដែល​ឲ្យ​យកទៅ​រកស៊ី​ចងការពី​ជនរងគ្រោះ​មកវិញ​។​

​តែ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​ ​ក៏មាន​ទំនាស់​វាយ​ប្រតាយប្រតប់​គ្នា ។ពេលនោះ​ជនរងគ្រោះ​មាន​អាកា​រទ​ន់​ដៃ ទន់​ជើង ដូច​មនុស្ស​ស្រវឹងស្រា​ ទើប​ជនសង្ស័យ​បាន​យក​ខ្សែ​អាវ​ធ្វើ​ពី​ក្រណាត់​ចំនួន​មួយ​ខ្សែ​មក​ចងដៃ​ជនរងគ្រោះ​ទៅក្រោយ ហើយ​ចាប់​ក្បាល​សង្កត់​មុខ​ផ្ទប់​ជាមួយ​ខ្នើយកើយ​រហូត​ថប់ដង្ហើម​ស្លាប់ ទើប​ជនសង្ស័យ​បាន​ស្រាយ​ខ្សែដៃ​ជនរងគ្រោះ រួច​រៀបចំ​ដាក់​សព​ឲ្យ​ដេក​ដូច​មនុស្ស​ធម្មតា​។​ល/សរន/Ha