នៅ​ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​”

768
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន នៅ​វិមាន​សន្តិភាព​។​


​ ​
​វេទិការ​ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅថ្ងៃនេះ នឹងមាន​ភាគី​ពាក់ព័ន្ធ វិស័យ​បរិស្ថាន​ជាង​៧០០​នាក់​ចូលរួម​ក្នុងនោះ​​មាន​សមាជិក​រាជរដ្ឋាភិបាល សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ដៃគូ​ជាតិ​-​អន្តរជាតិ តំណាង​ទូត សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន​និង​ឧ​ទ្យា​​នុ​រក្ស​មកពី​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។​
​ ​
​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​បរិស្ថាន​បាន​បញ្ជាក់ថា វេទិការ​លើក​ទី​២​នេះ ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ​វាយតម្លៃ​ទៅលើ​លទ្ធផល​នៃ​ការអនុវត្ត​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល ដែល​បាន​ធ្វើឡើង​នៅក្នុង​វេទិការ​លើក​ទី​១ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ក៏ដូចជា​ពិនិត្យ​ទៅលើ​វឌ្ឍនភាព នៃ​ការអនុវត្ត​សេចក្តីសម្រេច​នោះ​ផងដែរ​៕​ដោយ​៖​វិបុល​/sn

#