នៅ​ភ្នំពេញៈ​ព្រឹកស្អែក​ថ្ងៃ​២៣​មេសា​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ច្បារអំពៅ​ដែល​ភ្លើង​ឆេះ​ឡើងវិញ​

1627
ចែករម្លែក
ផ្សារច្បារអំពៅក្រោយភ្លើងឆេះ

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ អះអាងថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ស្អែកនេះ នឹងមាន​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ច្បារអំពៅ ឡើងវិញ ក្រោម​វត្តមាន​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។

​ផ្សារ​ច្បារអំពៅ រាប់រយ តូប ត្រូវបាន អគ្គិភ័យ លេប ត្របាក់ ទាំងស្រុង ដែលមាន រយៈពេល ជាង ១០ ម៉ោង ទើប គ្រោះ ចង្រៃ មួយ នេះ ត្រូវបាន រលត់ ទាំងស្រុង ។ អគ្គិភ័យ ចាប់ផ្ដើម ឆេះ នៅ ម៉ោងជាង ១០ យប់ ថ្ងៃទី ១៥ ខែមីនា​កន្លងទៅ ហើយ ម៉ោង ៣ រសៀល ថ្ងៃទី ១៦ ខែមីនា ទើប អគ្គិភ័យ នេះ រលត់ ទាំងស្រុង ។ ក្រុមអាជីវករ សម្តែង ការសោកស្ដាយ ជា ពន់ពេក ដែល អ្នកខ្លះ ទ្រហោយំ ថែមទៀត ផង ។​

​អាជ្ញាធរ​បញ្ជាក់ថា អគ្គិភ័យ នេះ បណ្តាល មក ឆ្លង ចរន្តអគ្គិសនី ម្តុំ តូប ឈៀង ខាងកើត ផ្សារ ហើយ​បង្ក​ជាអណ្តាតភ្លើង ឆេះ តូប ត គ្នាៗ ឡើង យ៉ាង សន្ធោសន្ធៅ តែម្ដង ។​​នៅពេល កើតហេតុ នោះ គេសង្កេត​ឃើញ វត្តមាន លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ និង នាយ ឧ ត្ត ម សេនីយ៍ ជួន សុវណ្ណ ស្នងការ នគរបាល រាជធានី ភ្នំពេញ ចេញទៅ ជួយ អន្តរាគមន៍ ផ្ទាល់ ផងដែរ ។​

​ពាក់ព័ន្ធ ករណីនេះ លោក ព្រហ្ម យ៉ ន នាយការិយាល័យ ពន្លត់ អគ្គិភ័យបានប្រាប់ ក្រុម អ្នកសារព័ត៌មាន កាលពី រសៀល ថ្ងៃទី ១៦ ខែមីនា ថា កិច្ច អន្តរាគមន៍ នៃ ការ ពន្លត់ គ្រោះ អគ្គិភ័យ នេះ ប្រើ រថយន្ត ស្នងការ នគរបាល រាជធានី ភ្នំពេញ ៣៨ គ្រឿង រថយន្ត អាវុធហត្ថ រាជធានី ភ្នំពេញ ៥ គ្រឿង រថយន្ត ខាង ជ្រោយចង្វា ៥ គ្រឿង រថយន្ត ក្រសួងមហាផ្ទៃ ២ គ្រឿង រថយន្ត ស្នងការ ខេត្តកណ្តាល ២ គ្រឿង និង រថយន្ត ស្រា បៀរ កម្ពុជា មួយគ្រឿង សរុប រថយន្ត ប្រើប្រាស់ ២៣៥ គ្រឿង ។ អគ្គិភ័យ ឆេះ បំផ្លាញ តូប អស់ ចំនួន ៦៥៨ តូប ក្នុងចំណោម ១៤៤៧ តូប ៕​មន​

ទិដ្ឋភាពផ្សារច្បារអំពៅក្រោយភ្លើងឆេះ