នៅ​មណ្ឌលគិរី​សិស្ស​ចាប់ពី​លេខ​១​ដល់​លេខ​៣​ចំនួន​៧៩​នាក់​ទទួលបាន​កាដូ​លើកទឹកចិត្ត​

285
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​សិស្ស​ពូកែ​ចាប់ពី​លេខ​១​ដល់​លេខ​៣​ចំនួន​៧៩​នាក់​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​មណ្ឌលគិរី​ក្នុង​ក្រុង​សែន​មនោ​រម្យ​បានទទួល​រង្វាន់​លើកទឹកចិត្ត​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នា​ឱក​ស​ពិធី​បិទ​បវេសនកាល​ឆ្នាំ​២០១៨=២០១៩​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​។​

លោក​សាន់​ដា​រិ​ទ្ឋ​ប្រធាន​ស​ម្ព័​ន្ឋ​យុវជន​ស្រឡាញ់​សន្តិភាព​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​បានឱ្យដឹងថា​ជា​គោល​ការណែនាំ​របស់​ក្រសួង​អប់រំ​គឺ​តម្រូវឱ្យ​សាលារៀន​ផ្តល់ជូន​រង្វាន់​សម្រាប់​សិស្ស​ពូកែ​ចាប់ពី​លេខ​១​ដល់​ត្រឹម​លេខ​៣​ប៉ុន​ណោះ​។​ប៉ុន្តែ​ដោយមាន​ការ​សំណូមពរ​ពី​លោកគ្រូ​អ្នកគ្រូ​និង​សប្បុរសជន​ជាច្រើន ជួយឧបត្ថម្ភ​បន្ថែម​ដល់​សិស្ស​ពូកែ​លេខ​៤​និង​លេខ​៥ ។​

​ប្រធាន​ស​ម្ព័​ន្ឋ​យុវជន​ស្រឡាញ់​សន្តិភាព​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន​ដល់​សិស្ស​មិន​គិតពី​ការនឿយហត់​រហូតដល់​សិស្ស​អាច​ទទួលបាន​ល​ទ្ឋ​ផល​យ៉ាង​ល្អប្រសើរ​នាពេលនេះ​។​មិន​ត្រឹមតែ​ប៉ុន​ណោះ​លោកគ្រូ​អ្នកគ្រូ​ថែមទាំង​បានផ្តល់​ការមើល​ថែរក្សា​ពី​សុខ​សុវត្ថិភាព​សិក្សា​នុ​សិស្ស ក្នុងនាម​ជា​អាណាព្យាបាល​ទី​ពីរ​បន្ទាប់ពី​ឪពុក​ម្តាយបង្កើត​។​

​លោក​សាន់​ដា​រិ​ទ្ធ​ក៏បាន​ដាស់តឿន​ដល់​ក្មួយៗ​ទាំងអស់​ឱ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ស្ដាប់បង្គាប់​អាណាព្យាបាល​និង​ខិតខំ​រៀនសូត្រ​នៅផ្ទះ​បន្ថែមទៀត​។​ទោះបី​ក្នុង​ក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​បវេសនកាល​ក៏ដោយ​ដើម្បី​មាន​មូលដ្ឋាន​ចំណេះដឹង​សម្រាប់​ឆ្នាំ​សិក្សា​បន្ទាប់​។​

អាណាព្យាបាល​សិស្ស​បានលើកឡើង​ដែរ​ថា​ទោះពី​ខេត្តមណ្ឌលគិរី​ស្ថិតនៅ​តំបន់​ឦ​សាន្ត​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ដែលជា​ទីក្រុង​ធំ​។​ប៉ុន្តែ​សង្កេតឃើញថា​គុណភាព​សិក្សា​គុណភាព​បង្រៀន​របស់លោក​គ្រូ​-​អ្នកគ្រូ​គឺមាន​គុណភាព​ខ្ពស់​មិន​ចាញ់​សាលា​ផ្សេងៗ​នោះទេ ៕S/​