នៅ​មន្ទីរពេទ្យ​ខេត្ដ​រតនគិរី​អ្នក​គ្រុនឈាម​កើនឡើង​ជិត​៣០០​នាក់​ខ្វះ​បន្ទប់​សម្រាក​ព្យាបាល​

322
ចែករម្លែក

​ដោយ​:​សុវណ្ណ​/​រតនគិរី​:​ជំងឺគ្រុនឈាម​បាន​នឹង​កំពុង​រាតត្បាត​កុមារ​និង​មនុស្ស​ចាស់​ឱ្យ​ធ្លាក់ខ្លួន​ឈឺ​ជា​បន្ដបន្ទាប់​មកដល់ពេលនេះ​មាន​ចំនួន​ជិត​៣០០​នាក់​។​ឯ​មន្ទីរពេទ្យ​ពុំមាន​បន្ទប់​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ទេ​។​ក្រុមការងារ​ថ្នាក់ជាតិ​និង​សប្បុរសជន​បាន​ជួយឧបត្ថម្ភ​កៅស៊ូ​តង់​ចំនួន​១០​និង​ប៉ៅ​អ៊ី​មួយចំនួន​ដើម្បី​សម្រួល​ដល់​អ្នកជំងឺ​មកពី​ស្រុក​ឆ្ងាយ​។​
​ប្រភពពី​មន្ដ្រី​ពេទ្យ​ខេត្ដ​រតនគិរី​បានឱ្យដឹងថា​ក្រោយពី​ភ្លៀង​ធ្លា​ក់នា​ខែឧសភា​ឆ្នាំ​២០១៩​ជំងឺគ្រុនឈាម​បានកើត​មាន​លើ​កុមារ​និង​មនុស្ស​ចាស់​រាប់រយ​នាក់​។​ក្នុង​នោះគេ​សង្កេតឃើញ​មានស្រុក​ចំនួន​បី​គឺ​ស្រុក​វ៉ឺ​ន​សៃ​ស្រុក​អូរ​ជុំ​និង​ក្រុង​បាន​លុង​បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​សាច់ញាតិ​បាន​បញ្ជូន​ពួកគេ​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ដ​ដើម្បី​សង្គ្រោះ​។​ជា​អកុសល​មាន​កុមារី​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ដ​។​

មន្ដ្រី​ដដែល​បាន​បន្ដ​ឱ្យដឹងទៀតថា​នៅ​ពាក់កណ្ដាល​ខែឧសភា​ឆ្នាំ​២០១៩​អ្នកជំងឺ​ដែល​សាច់ញាតិ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​រដ្ឋ​សង្កេតឃើញ​ក្នុង​មួយថ្ងៃ​ចំនួន​៧​ទៅ​ជាង​១០​នាក់​ទេ​។​ប៉ុន្ដែ​នៅ​ដើមខែ​មិថុនា​នេះ​អ្នកជំងឺ​គ្រុនឈាម​មានកា​កើន​ឡើ​ន​គួរឱ្យកត់សម្គាល់​ក្នុង​មួយថ្ងៃ​ពី​៥០​ទៅដល់​ជាង​៦០​នាក់​ឯណោះ​។​សរុប​មាន​ចំនួន​ជិត​៣០០​នាក់​។​

អ្នកជំងឺ​កើនឡើង​បែបនេះ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ព្រោះ​ខាង​មន្ទីរពេទ្យ​ខេត្ដ​បច្ចុប្បន្ន​មាន​បន្ទប់​សម្រាប់​ស្នាក់នៅ​ព្យាបាល​ចំនួន​តែ​ជាង​២០​បន្ទប់​ប៉ុណ្ណោះ​។​ចំណែក​អ្នកជំងឺ​ជាច្រើន​នាក់​ទៀត​ត្រូវ​ខ្វះ​បន្ទប់​សម្រាប់​ស្នាក់នៅ​។​
លោក​ហ៊ីង​ផាន​សគ​ន្ធា​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​ថ្ងៃទី​១៣​ខែមិថុនា​នេះ​អ្នកជំងឺ​គ្រុម​ឈាមមាន​កា​កើនឡើង​គឺ​ចំនួន​១៥០​នាក់​។​ក្នុងនោះ​មាន​មនុស្ស​ចាស់​ជាង​១០​នាក់​និង​ក្រៅពីនោះ​ជា​កុមារ​ពួកគេ​កំពុង​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​ចិ​ត្ដ​ទុកដាក់​ព្យាបាល​។​

ប្រធាន​មន្ទីរពេទ្យបង្អែក​បានបញ្ជាក់​ទៀតថា​លោក​ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ​មាន​កុមារី​ម្នាក់​អាយុ​១២​ឆ្នាំ​នៅ​ស្រុក​វ៉ឺ​ន​សៃ​បាន​ស្លាប់​ដោយសា​ម្ដាយ​ឪពុក​យកទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ធ្វើឱ្យ​ជំងឺ​បែក​គ្រាប់​ឈាម​ទើប​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​រដ្ឋ​។​

​ប្រធាន​ពេទ្យ​បង្អែក​បង្អែ​កថា​អគារ​មន្ទីរពេទ្យបង្អែក​ខេត្ដ​បច្ចុប្បន្ន​មាន​បន្ទប់​តែ​ជាង​តែ​២០​បន្ទប់​ប៉ុណ្ណោះ​។​ឯ​អ្នកជំងឺ​គ្រុន​ឈាមមាន​ចំនួន​កើន​ឡើងជា​លំដាប់​។​ប៉ុន្ដែ​ពួកគេ​ត្រូវបាន​ទទួល​ឱ្យ​ស្នាក់នៅ​ព្យាបាល​ក្រោម​ដំបូល​តង់​និង​សម្រាក់​នៅលើ​ប៉ៅ​អ៊ី​ដែលជា​អំណោយ​របស់​អាជ្ញាធរ​ខេត្ដ​និង​ថ្នាក់ជាតិ​ផ្ដល់ឱ្យ​។​

លោក​អ៊ុង​រតនា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៩​រស្មី​កម្ពុជា​មិនអាច​សុំ​កា​បំភ្លឺ​ជុំវិញ​ស្ថានភាព​ជំងឺគ្រុនឈាម​ដែល​កើនឡើង​នៅ​ស្រុក​ដូចខាងលើ​នោះបានទេ​លោក​ថា​ជាប់រវល់​ប្រជុំ​នៅ​សៀមរាប​។​លោក​បន្តថា​ករណីនេះ​គួរ​សួរ​ទៅ​លោក​ជា​សានិ​ត​អនុប្រធាន​ស្ដីទី​នៃ​មន្ទីរ​សុខាភិបាល​ទៅ​។​

លោក​ជា​សានិ​ត​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​រតនគិរី​បានបញ្ជាក់​បាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ដដែល​នោះ​ថា​ជំងឺគ្រុនឈាម​បច្ចុប្បន្ន​បាន​រាតត្បាត​នៅ​ស្រុក​ចំនួន​បី​គឺ​ស្រុក​វ៉ឺ​ន​សៃ​ស្រុក​អូរ​ជុំ​មាន​អ្នក​កើត​ជំងឺ​នេះ​សរុប​មាន​ចំនួន​ដល់​ទៅ​២៧៤​នាក់​។​ក្នុងនោះ​មាន​មនុស្ស​ចាស់​ជាង​១០​នាក់​និង​ក្រៅពីនោះ​ជា​កុមារ​។​
អនុប្រធាន​រូបនោះ​បាន​បញ្ជាក់ទៀតថា​ជំងឺ​គ្រុម​ឈាម​បណ្ដាលមកពី​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លង​។​វា​ខាំ​មនុស្សម្នា​ក់រួច​ចម្លង​ទៅ​អ្នកផ្សេង​តៗ​ទៅទៀត​ទើប​បណ្ដាលឱ្យ​អ្នក​ដែល​ត្រូវ​មូស​ខ្លាខាំ​មិន​ថា​មនុស្ស​ចាស់​ឬ​ក្មេង​ទេ​គឺ​ត្រូវតែ​ធ្លាក់ខ្លួន​មាន​ជំងឺ​ជា​បន្ដបន្ទាប់​តែម្ដង​។​

ករណីនេះ​ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​បាន​ចុះ​ទៅតាម​មូលដ្ឋាន​ដើម្បី​បាញ់ថ្នាំ​ដាក់​អា​ប៊ែ​ត​និង​ផ្សព្វផ្សាយ​ពី​បរិស្ថាន​គឺ​សំបក​ដូង​,​កំប៉ុង​និង​កងឡាន​ត្រូវ​ដុត​ឬ​កប់​ចោល​និង​ដេក​ដាក់​មុង​ទើប​ជាស​ផុតពី​ជំងឺគ្រុនឈាម​។​

រឿង​ខ្វះ​បន្ទប់​សម្រាប់​ឱ្យ​អ្នកជំងឺ​ស្នាក់នៅ​ព្យាបាល​ខាង​មន្ទីរ​សុខាភិបាល​ថា​បាន​គិតគូរ​និង​ធ្វើ​របាយ​ការ​ណ៏​ទៅ​ក្រសួងសុខាភិបាល​រួចហើយ​។​ដោយឡែក​កាលពីពេល​ថ្មីៗ​នេះ​ខាង​ឯកអគ្គរដ្ឋទូត​ចិន​បាន​អញ្ជើញ​មកហើយ​បានឱ្យ​មន្ទីរ​សុខាភិបាល​ធ្វើ​គំរោង​សុំ​ណើ​រ​សុំ​ហើយ​យើង​បាននិងកំពុង​តែ​រៀបចំ​សំណើរ​សុំ​អគារ​បន្ថែម​មាន​អគារ​វះកាត់​និង​អគារ​សម្រាក់​ព្យាបាល​ទូទៅ​។​ប៉ុន្ដែ​ដើម្បី​ដោះស្រាយ​នៅ​ចំពោះមុខ​រដ្ឋមន្ដ្រី​បាន​ជួយ​រោង​ប្រក់​តង់​ចំនួន​៥​រោង​ទៀត​ដើម្បី​សម្រួល​ដល់​អ្នកជំងឺ​មក​សម្រាក់​ព្យាបាល​៕S/


​ ​ ​
​ ​