នៅ​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ គ្រួសារ​ក្រីក្រ ស្ត្រី​ម្តាយ​ខ្វះ​ជីវជាតិ​នាំអោយ​កូន​៣​នាក់​ឈឺ​ទៅជា ស្វិតដៃជើង

605
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បើ​មើល​ស្ថានភាព​ជីវភាព គឺ​គ្រួសារ​នេះ​ក្រីក្រ ខ្វះខាត​ជាខ្លាំង​។ វា​អាចជា​កត្តា​ឲ្យ​ស្ត្រី​ម្តាយ​ខ្វះ​ជីវជាតិ ឬ​មិនអាច​ទៅ​គិតពី​សុខភាព មិនបាន​ទៅ​ពេទ្យ​ពិនិត្យ ពិគ្រោះ​សុខភាព ..​ជាង​គិតពី​ជីវភាព​ឡើយ​។ អ៊ីចឹង​ហើយ​បានជា​នាំ​ឲ្យ​កូនៗ​៣​នាក់ របស់​ពួកគេ​ទៅជា​ឈឺ ហើយ​ស្វិតដៃជើង​។​

​លោក ឈរ ស៊ី​លាភ មេភូមិ​ព្រៃ​ឫស្សី​សង្កាត់​ព្រះ​ពន្លា ប្រាប់​សារព័ត៌មាន​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​ថា​: នៅ​ភូមិ​លោក ពេលនេះ មាន​ករណី​គ្រួសារ​វ័យក្មេង​សម្រាលកូន​ដំបូង បាន​ភ្លោះ​៣​នាក់ និង​១​ករណី​ទៀត​ករណី​គ្រួសារ​ក្រីក្រ ខ្វះខាត ខ្វះ​ជីវជាតិ បណ្តាលអោយ​កូនៗ​ឈឺ​ទៅជា​ស្វិតដៃជើង​។​

​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rin Rey នៅ​ក្រុង​សិរីសោភ័ណ​បាន​បង្ហោះ ល្ងាច​ថ្ងៃទី​២០ ខែឧសភា​ថា​. : ថ្ងៃនេះ លោក​បាន​យក​អង្ករ​និង គ្រឿងឧបភោគ បូករួម​ថវិការ​ខ្លះៗ ជូន​ដល់​គ្រួសារ កូន​ពិការ​ទាំងបី ដែលមាន​ជីវភាព​ទីទ័លក្រ​លំបាក​វេទនា ស្ថិតក្នុង​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា គឺ​រស់នៅ​លើដី​ចំណី​ស្ទឹង​។ តាម​ការសន្យា​ខែ​មុន​ថា ជួយ​តាម​សមត្ថភាព​(​លទ្ធភាព​) (​មួយ​គ្រួរ​សារ កូន​ពិការ​៣​នាក់​) សល់​ម្នា​ក់រៀន​ជាប់​លេខ​១​រហូត ។ ដូច្នេះ ប្រសិន​បងប្អូន​ក្នុងស្រុក​ក៏​ដូ​ក្រៅ​ស្រុក​ចង់​ជួយ អាច​ផ្ញើ​សារ​មក​លោកៗ​នាំទៅ​ជួប ឃើញ​ផ្ទាល់​សែង​សង្វេគ​ស្ទើរ​ស្រក់​ទឹកភ្នែក​។​

​តម​កនៅ​ព្រលប់​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០១៩ លោកស្រី ជ័យ ណា​រី អ៊ុ រាត្រី ភរិយា​របស់លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​សហការី​បាន​នាំយក​អំណោយ លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ទៅសួរសុខទុក្ខ​គ្រួសារ នៃ​ក្មេង​ពិការ​ដោយ​ស្វិតដៃជើង​បីនាក់​ក្នុង​គ្រួសារ​តែមួយ​ផង និង​គ្រួសារ​ស្ត្រី​សម្រាល​កូនភ្លោះ បីនាក់​ផង​នៅ​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា​តែមួយ ។ ក៏មាន​សប្បុរសជន​ផ្សេងទៀត ទៅសួរសុខទុក្ខ​និង​ផ្តល់​អំណោយទាន​ដែរ​៕ ល​

#