នៅ​សាលាស្រុក​ស្វាយជ្រំ​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​”​ការិយាល័យ​ច្រកចេញចូល​តែមួយ​”

344
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀងៈ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ​
​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ «​ការិយាល័យ​ច្រកចេញចូល​តែមួយ​» នៅ​បរិវេណ​សាលាស្រុក​ស្វាយជ្រំ​។​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក​លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​។​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​មេឃុំ​ទាំង​១៦​ឃុំ​មន្ត្រីរាជការ​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​សរុប​វត្តមាន ៤៦៦​នាក់​។​

​លោក​ហែម​សារិទ្ធ​អភិបាលស្រុក​ស្តីទី​បានលើកឡើង​ពី​ស្ថានភាព​ភូមិសាស្ត្រ​របស់​ស្រុក​និង​វឌ្ឍនភាព​ការងារ​នៃ​ការរៀបចំ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​ស្រុក​ស្វាយជ្រំ​ហើយ​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅថ្ងៃនេះ​។​

លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​បានបញ្ជាក់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដឹងថា​ការបង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដែល​កំពុង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅថ្ងៃនេះ គឺ​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ងាយស្រួល​ទទួល​សេវា​។​ព្រោះថា​ក្នុងនោះ​មាន​មន្ត្រី​មន្ទីរ​អង្គភាព​គ្រប់​ជំនាញ​បានមក​បំរើការ​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ​សាលាស្រុក​ផ្ទាល់​តែម្តង​៕S/