នៅ​សៀមរាប​ចាប់ខ្លួន​ប្រុស​ស្រី​បួន​នាក់​រឿង​គ្រឿងញៀន​

890
ចែករម្លែក
  • 10
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប ៖ កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​២៤​ខែមករា បាន​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​៤​នាក់​។​

លោក​វរសេនីយ៍ឯក​អ៊ុ សា​អាត នាយ​កា​រិ​យា ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​អោយដឹងថា​ជន​ដែល​ឃាត់ខ្លួន​ទី ១.​ឈ្មោះ ស្រៀ​ង ភី​អៀង​ហៅ​ខេមរៈ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៦ មុខរបរ​ជាងកាត់ដេ​រ​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក​។ ទី​២.​ឈ្មោះ យិន សុខ​តួ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩០ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​។ ទី​៣.​ឈ្មោះ ហ៉ឹ​ម វ៉ាន់​តុង​ហៅ​ឃីម​ភេទ​ប្រុស ឆ្នាំ​កំណើត ២០០៣ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​។ ទី​៤.​ឈ្មោះ ម៉ុ​ន ស្រី​ណាក់ ហៅ​ឆេង ភេទ​ស្រី ឆ្នាំ​កំណើត ២០០២​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។​

លោក​បន្តថា ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ពេល​ចាប់ខ្លួន​ដកហូត​វត្ថុតាង ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៤​កញ្ចប់​ស្មើនឹង​ទំងន់​២៧,៧​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​១​គ្រឿង​ ទូរស័ព្ទដៃ​៧​គ្រឿង​ សម្ភារៈ​វេច​ខ្ចប់​និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន៕B/