នៅ​សៀមរាប​បង្ក្រាប​ចិន​ចែកចាយ​រូបភាព​និង​សម្ភារ​អាសអាភាស​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​

470
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ​កម្លាំង​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រប់គ្រង​ជនបរទេស​ន​គ​របាល​ក្រុង​សៀមរាប​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ជួន​សុ​បញ្ញា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​

​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ចែកចាយ​រូបភាព​និង​សម្ភារ​អាសអាភាស​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ​ចំណុច​ផ្ទះ​វីឡា​ជួល​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​កាលពី​ថ្ងៃទី​២៧ ខែ មិថុនា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​រួម​ម​មាន​៖១-​ឈ្មោះ WU SONG ភេទ​ប្រុស កើត​ថ្ងៃទី​០១-១២-១៩៩០​ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ​EF៧៤៣២៦២៣​មុខរបរ​បុគ្គលិក​ចែកចាយ​រូបភាព​អាសអាភាស​។​២-​ឈ្មោះ LI CHAO ភេទ​ប្រុស កើត​ថ្ងៃទី​០៩-០២-១៩៩៥ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EF០៧៣៦១៥៧ មុខរបរ បុគ្គលិក​ចែកចាយ​រូបភាព​អាសអាភាស​។​

៣-​ឈ្មោះ LI HANG ភេទ​ប្រុស កើត​ថ្ងៃទី ០២-០៣-១៩៩៣ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EF២៧៥៧៣៩៦ មុខរបរ បុគ្គលិក​ចែកចាយ​រូបភាព​អាសអាភាស​។​៤-​ឈ្មោះ LI SHAOJIE ភេទ​ប្រុស កើត​ថ្ងៃទី ១០-១១-១៩៩៣ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EF០៧៣៦១៦២ មុខរបរ បុគ្គលិក​ចែកចាយ​រូបភាព​អាសអាភាស​។

​៥-​ឈ្មោះ GONG LEI ភេទ​ប្រុស កើត​ថ្ងៃទី ២៩-០៦-១៩៨៦ ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ​EF៦៨៩២៧១២​មុខរបរ​បុគ្គលិក​ចែកចាយ​រូបភាព​អាសអាភាស​។​៦-​ឈ្មោះ LI LONGJIE ភេទ​ប្រុស កើត​ថ្ងៃទី ២៩-០៨១៩៩៤​ជនជាតិ​ចិន​(​មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) មុខរបរ បុគ្គលិក​ចែកចាយ​រូបភាព​អាសអាភាស​។​

​ក្រោយ​ការឃាត់ខ្លួន និង​ធ្វើការ​សាកសួរ​រួចមក​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ដូចជា​៖ កុំព្យូទ័រ​យួ​ដៃ​០៥​គ្រឿង​-​ទូរស័ព្ទដៃ​៣០​គ្រឿង​រួម​នឹង​សម្ភារៈ​វត្ថុតាង​មួយចំនួនទៀត​។​ជនសង្ស័យ​ទាំង​០៦​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​រួចហើយ​៕S/

​រូបភាពៈ​បង្ក្រាប​ចិន​ចែកចាយ​រូបភាព​និង​សម្ភារ​អាសអាភាស​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​នៅ​សៀមរាប​(​សមត្ថកិច្ច​)​

#