នៅ​ស្រុក​ជាំ​ក្សាន្ត​ទឹកបាន​ស្រក​ជា​បណ្តើរៗ​ហើយ​តែ​នៅ​ស្ទឹងសែន​ទឹក​បន្ត​ឡើង​ទៀត​

190
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​ក្រឡាពាស​ឃុំ​ព្រីង​ធំ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ស្រក​ជា​បណ្តើរៗ​ហើយដោយ​បន្សល់​នូវ​ការ​ខួច​ខាត​ផ្លូវថ្នល់​ស្ពាន​,​ស្រូវ​ក្នុង​ស្រែ​មួយចំនួន​។​ប៉ុន្តែ​ទឹកស្ទឹង​សែន​បាន​ហក់​ឡើងដល់​កម្ពស់​១៣,៥៤​ម៉ែត្រ​ហើយ​។​

តាម​លោក​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​បានបញ្ជាក់​ថា​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​តាម​បណ្តា​ឃុំ​នៅ​ស្រុក​ជ័យ​សែន​ស្ថានភាព​ទឹកបាន​ស្រក​ហើយ​។​ឯ​ស្រែ​ស្រូវ​កសិករ​យើង​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​។​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក​និង​ឧតុនិយម​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០៩​ថា​កម្ពស់​ទឹកស្ទឹង​សែន​បាន​ហក់​ឡើងដល់​១៣,៥៤​ម៉ែត្រ​ហើយ​។​

បន្ទាប់ពី​ទឹក​នៅ​ស្រុក​ជាំ​ក្សាន្ត​បាន​ស្រក​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​រួមជាមួយ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​អុន​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​ក្រឡាពាស​ឃុំ​ព្រីង​ធំ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដែល​បាន​ជន់​លិច​កន្លងទៅ​លើផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយចំនួន​។​

​ខ្សែ​ទី​១៖​ផ្លូវ​ពី​ភូមិ​អូរ​កក់​ទៅដល់​ភូមិ​ក្រឡាពាស​បាន​ជន់​លិច​ចំនួន​៣​កន្លែង​និង​លិច​លូ​ប្រអប់​ចំនួន​២​កន្លែង​។​លូ​ភ្លោះ​ចំនួន​១​កន្លែង​និង​លូ​ទោល​១​កន្លែង​។​ប្រវែង​ដែល​លិច​សរុប​ស្មើនឹង​១.៧០០​ម៉ែត្រ​៖​ចំណុច​ទី​១​លិច​ផ្លូវ​ប្រវែង​៦០០​ម៉ែត្រ​និង​លូ​ទោល​ចំនួន​១​កន្លែង​។​ចំណុច​ទី​២​លិច​ផ្លូវ​ប្រវែង​៣០០​ម៉ែត្រ​និង​លូ​ភ្លោះ​ចំនួន​១​កន្លែង​។​ចំណុច​ទី​៣​លិច​ផ្លូវ​ប្រវែង​៨០០​ម៉ែត្រ​និង​លូ​ប្រអប់​ចំនួន​២​កន្លែង​នៅ​ភូមិ​ក្រឡាពាស​៕S/

#