នៅ​ស្រុក​ប​វេ​ល ប​ន្ត​ដឹក​ទឹក​ចែកជូន​ពលរដ្ឋ​ប្រើប្រាស់​៣៤​គ្រួសារ​​

332
ចែករម្លែក
  • 663
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ ​​គណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក ចូលរួម​ដោយ លោក​នូ ប៊ុន​យ៉ាង​អភិបាលរង​ស្រុក​ប​វេ​ល ព្រមទាំង​ម្ចាស់ជំនួយ​បាន​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ នៅក្នុង​ភូមិសាស្ត្រ​ចំណុច​បឹងបេង ដឹក​ទឹក​ចំនួន ២​ជើង​(១២០០០​លីត្រ​) និង​ចំណុច​បួរ​ឫស្សី ភូមិ​បឹង​អន្លក់​នៃ​ឃុំ​ក្តុល​តា​ហែ​ន​ចំនួន​៥​គ្រួសារ ដឹក​ទឹក​ចំនួន​១​ជើង ។ សរុប​គ្រួសារ​ដែល​បានទទួល​ទឹក​ប្រើប្រាស់​មាន​ចំនួន ៣៤​គ្រួសារ ចំណុះ​ទឹក​មាន​ចំនួន​១៨.០០០​លីត្រ កាលពីព្រឹក​ទី​៨​ ​ខែមីនា​ឆ្នាំ​២០១៩​ ដែលជា​ថ្ងៃ​ឈប់សម្រាក​ការងារ​ទិវា​អន្តរជាតិ​៨​មីនា។

ពិធីនេះបានការ​ជួយឧបត្ថម្ភ​ពី ៖១.​លោក រ៉ា​ល់​មុនី​,​លោក គឿង សុ​វឌ្ឍនៈ , លោកគ្រូ​អិត​រ៉ា​ឌី​និង​លោក​នូវ​ភា​រុន​សរុប​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។​២.​លោកស្រី​ប៊ុន​ច​ន្ត្រា​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។​៣.​ការិយាល័យ​អប់រំ​ស្រុក​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ ៤.​លោ​ករិន​រ៉​ម​សមា​ថវិកា​ចំនួន​៤​ម៉ឺន​រៀល​.​លោក​គុណ​សីហា​ជួយ​ប្រេង​សម្រាប់​រថយន្ត​ដឹក​ទឹក​ចំនួន​៣០​លីត្រ​និង​៦.​អធិការដ្ឋាន​នគរបាល​ស្រុក​ផ្តល់​រថយន្ត​ដឹក​ទឹក​ចំនួន ១​គ្រឿង និង​កម្លាំង​អន្តរាគមន៍​មួយចំនួន​។​

​ក្រោយពី​បាន​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​លើ​ទីតាំង​ខាងលើ​រួចមក ក្រុមការងារ​បាន​ចុះ​ពិនិត្យ​លើ​ស្ថានភាព​នៃ​ការប្រើប្រាស់​ទឹក​ក្នុងភូមិ​សាស្ត្រ​បឹង​ស្នួល ភូមិ​បឹង​ស្នួល ភូមិ​បឹង​អា​រ័ក្ស​ឃុំ​អំពិល​ប្រាំ​ដើម ​ព្រមទាំង​បាន​ចុះសាកសួរ​សុខទុក្ខ​គ្រួសារ​ចាស់ជរា​ចំនួន ២​គ្រួសារ​ភូមិ​បឹង​ស្នួល​) ផ្តល់​ថវិកា​ក្រុមការងារ​ចំនួន ៧០.០០០​រៀល ។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ក្រុមការងារ​បាន​ចុះទៅពិនិត្យ​មើល​ស្រះ ជីក​រួចហើយ​ជា​ស្ថាពរ​ចំនួន​១​ស្រះ​ ទំហំ​២៤​ម៉ែត្រ​គុណ​៣០​ម៉ែត្រ​ជម្រៅ​៥​ម៉ែត្រ ​លើ​ភូមិ​ស្ថាពរ​២​ជា​អំណោយ​របស់លោក រាជ សុភ​ទ្ទ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​អំពិល​ប្រាំ​ដើម ៕S//Ha

​រូប​ថ​តៈ​សកម្ម​ភាពចុះ​ចែក​ទឹក​ជូន​ប្រជា​ពើ​រដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់ ក្រុមការងារ​ជួយ​ជីក​ស្រះ​មួយ​ជូន​ប្រជាពលរដ្ឋ​