នៅ​ស្រុក​ព្រះនេត្រព្រះ​ទៀតហើយ : ១១​នាក់ ពុល​នំ​បញ្ចុក​និង​បាញ់​ស៊ុ​ង

361
ចែករម្លែក
  • 31
    Shares

ដោយ:​ប​.​ជ័យ/បន្ទាយមានជ័យ ៖ នៅ​ស្រុក​ព្រះនេត្រព្រះ​ទៀតហើយ គឺមាន​មនុស្ស​ចំនួន​១១​នាក់ បាន​ហូបហើយ​ពុល​នំ​បញ្ចុក​និង​បាញ់​ស៊ុ​ង។​ ឧ​ប​ទ្ទ​ហេតុ​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ ​ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ចារ​លើ ឃុំ ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា​​ប្រជាពលរដ្ឋ​ដែល​បាន​ហូប​នំ​បញ្ចុក​និង​បាញ់​ស៊ុ​ង បណ្តាល​ឲ្យ​ពុល​នោះចំនួន​១១​នាក់ ឈ្មោះ ១.​ឈ្មោះ ព្រឿ​ម​លេខ ភេទ​ស្រី​​ អាយុ​៥៩ ឆ្នាំ​រស់នៅ​ភូមិ​ចារ​លើ​, ២.​ឈ្មោះ​ លឿ មឿ​ន ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​, ៣.​ឈ្មោះ​ភឿន តុលា ​ភេទ​ប្រុស​អាយុ​១១ឆ្នាំ ​រស់នៅ​ភូមិ​ជាមួយគ្នា​, ៤.​ឈ្មោះ​ សូត្រ​​ ចាន់​រ៉ា ​ភេទស្រី ​អាយុ៨ឆ្នាំ, ៥.ឈ្មោះ ​ទាំ ចាន់​រះ ភេទ​ស្រី​ អាយុ​៨ឆ្នាំ, ៥.ឈ្មោះ​ វេត សា​គិត ​ភេទ​ស្រី ​អាយុ​២៣ឆ្នាំ​​, ៧.​ឈ្មោះ​ វេ​ ចិន ភេទ​ស្រី​ អាយុ​៤​ឆ្នាំ, ៨.ឈ្មោះ​ ភ្លី លក ភេទ​ស្រី​ អាយុ​៣ឆ្នាំ, ៩.ឈ្មោះ​ ភ្លី នុត ភេទ​ស្រី​ អាយុ១៥ឆ្នាំ​, ១០.ឈ្មោះ​ ភ្លី ជូ​អ៊ីង​ ភេទ​ស្រី​ អាយុ​៤ឆ្នាំ​​, ១១.​ឈ្មោះ​ ឡង សួង​ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ។​

យោង​អ្នកភូមិ​ឲ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅ​ទិញ​នំ​ប​ញ្ចុ​ក ​និង​បាញ់​ស៊ុ​ង​មាន​លាយ​ល្បោយ​បន្លែ​សណ្ដែក​គួរ​ សណ្ដែកបណ្ដុះ​ និង​ផ្លែ​ល្ហុង​។​

ប្រភព​បន្តថា​ អ្នកលក់​ចំណី​ខាងលើ​មាន ឈ្មោះ​យី ប៉ាក ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ ​រស់នៅ​ភូមិ​ចារ​លើ​។ អ្នកស្រុក​តែង​នាំគ្នា​ហូប​ចំណី​នោះ​រាល់ថ្ងៃ តែ​មិនមាន​ពុល​អី​ឡើយ។​ តែ​លើក​នេះ​បែរ​ជាពុល​មាន​អាកា​រៈ​វិលមុខ ក្អួតចង្អោរ ហើយ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​

លោក​អធិការ​បាន​បញ្ជាក់ថា​ តាម​ការ​ឲ្យ​ដឹង​ពី​បុគ្គលិក​ពេទ្យ ប្រជាពលរដ្ឋ​ទាំងនោះ​ពុំមាន​ធ្ងន់ធ្ងរ​ទេ​។​ ប៉ុន្តែ​ពេលនេះ​គ្រូពេទ្យ​មិនទាន់​ឲ្យ​ចេញ ព្រោះ​នៅតាម​ដាន​មើល​ពី​ស្ថានភាព​ជម្ងឺ​សិន​៕B/