នៅ​ស្រុក​មង្គល​បូរី​និង​ស្វាយចេក ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​ប​ល​រដ្ឋ​ជាង​៣០​ខ្នង កម្លាំង​នគរបាល​ចុះជួយ​ជួសជុល​

280
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ នៅ​ស្រុក​មង្គល​បូរី​និង​ស្វាយចេក ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​ប​ល​រដ្ឋ​ជាង​៣០​ខ្នង។ តម​ក កម្លាំង​នគរបាល​និង​កងកម្លាំង​ផ្សេងទៀត​បាន​ចុះជួយ​ជួសជុល​ជូន​បងប្អូន​ឡើងវិញ​ហើយ។​

ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​លើក​ទី​២​នា​រដូវប្រាំង​ឆ្នាំ​២០១៩ ​នៅ​ខេត្តបន្ទាយ​មានជ័យ ​នោះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៣​ ​ខែមីនា ឆ្នាំ​២០១៩ ។

នៅ​ថ្ងៃទី​២៤​ខែមីនា ឆ្នាំ​២០១៩ មាន​កម្លាំង​កម្លាំងប្រដាប់អាវុធ ក៏ដូចជា​អាជ្ញាធរ មូលដ្ឋាន បាន​ចុះជួយ​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្តល់​ស័ង្កសី ទៅតាម​ចំនួន​នៃ​ការខូចខាត​ដោយសារ​ខ្ស​ល់​កន្ត្រាក់​នេះ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​៖ ខ្ស​ល់​កន្ត្រាក់​ពេល​មាន​ភ្លៀង​កក់ខែ​នោះ បង្ក​ខូចខាត​របើក​ដំបូល​និង​ជញ្ជាំង​ផ្ទះ​ប្រជា​ពលរដ្ឋ នៅ​ភូមិ​អូរ​ណ្តូ​ង​កណ្តាល និង​ភូមិ​អូរ អណ្តូង​កើត ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី ចំនួន​២០​ខ្នង​ របើក​ដំបូង ជ​ញ្ចំ​ង​ផ្ទះ​ពលរដ្ឋ​ចំនួន​១២​ខ្នង នៅ​ឃុំ​-​ស្រុក​ស្វាយចេក​​ក្នុងភូមិ​ថ្មី​៨​ខ្នង ភូមិ​ស្លែង៣​ខ្នង។ ​ក្នុងនោះ សាលាឆាន់ វត្ត​ថ្មី១​ខ្នង របើក​ដំបូល ទាំងស្រុង​ចំនួន​៧​ខ្នង។ សរុប​ទាំង​២​ស្រុក មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣២​ខ្នង​ខូចខាត សាលាឆាន់​១​ខ្នង របើក​ដំបូល​ទាំងស្រុង​៧​ខ្នង។​

បន្ទាប់ពី​មាន​គ្រោះថ្នាក់​ធម្មជាតិ​ខ្ស​ល់​កន្ត្រាក់​នោះ លោក ​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​ដល់​មន្ត្រីរាជការ​កងក​ម្លាំ​ង​ប្រដាប់​អាវុធ​និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះជួយ​ធ្វើ​ផ្ទះ​ជូន​ប្រជាជន និង​ផ្តល់​ស័ង្កសី ជូន​តាម​ខ្នង​ផ្ទះ ទៅតាម​ការខូចខាត៕B/


 
#